2023-10-22 12:02
706

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភាកម្ពុជា នៅក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់ ៧៧ឈានចូល ៧៨ឆ្នាំ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ។
    សម្តេចសូមសម្ដែងនូវមនោសញ្ចេតនា អបអរសាទរជាមួយនឹងការគោរពជូនពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខដ៏ប្រសើរថ្លៃថ្លាជូន ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ រដ្ឋសភាកម្ពុជា សូមទទួលបាននូវសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ។
    សម្តេចសូមកោតសរសើរយ៉ាងក្រៃលែងចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក្នុងការចូលរួមចំណែក សង្គ្រោះប្រទេសជាតិ ប្រជាជន ប្រកបដោយឆន្ទះមនសិការបម្រើបុព្វហេតុជាតិ និងបានតស៊ូលះបង់ ជម្នះ រាល់ឧបសគ្គនានា ដើម្បីតែឧត្តមប្រយោជន៍ជាតិ ព្រមទាំងកែទម្រង់ច្បាប់ ការពង្រឹងនីតិរដ្ឋ និងការលើក កម្ពស់តម្លៃ នៃនីតិរដ្ឋ ប្រកបដោយឧត្តមគតិ និងកិត្យានុភាពជាតិក្នុងស្ថាប័ននីតិប្បញ្ញត្តិ ឆ្ពោះទៅការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យ។
    សម្តេចសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតា ថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗ សូមជួបតែនឹង ព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕