2023-11-07 13:44
583

ព្រះសីហនុ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី នាឱកាសអញ្ជើញជាអធិបតីចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នយោជិត ជាង ១៥ ១៩៤នាក់ មកពីបណ្តារោងចក្រ សហគ្រាស ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសថា «កម្ពុជាមិនយកប្រទេសណាធ្វើជាសត្រូវទេ» យើងស្វាគមន៍ទាំងអស់អញ្ចឹងបានជាខេត្តព្រះសីហនុ មានទាំងអ្នកវិនិយោគមកពីប្រទេសចិន មកពីជប៉ុន មកពីអឺរ៉ុម មកពីសហរដ្ឋអាមេរិក មកវិនិយោគក្នុងខេត្តព្រះសីហនុច្រើនណាស់។

សម្តេចធិបតីបានថ្លែងថា «មានអ្នកអ្នកនយោបាយខ្លះមិនទាន់បានអំណាចផល ជេប្រទេសនេះ ចាប់យកប្រទេសនោះ….បើយើងហ៊ានចាប់យកប្រទេសណាមួយយើងនឹងវាទនា អត់ទេ! គោលនយោបាយការទូតសំខាន់ណាស់។ យើងនាំចេញផលិតផលចេញទៅចិន ទៅអាហ្វ្រិច ទៅអឺរ៉ុប ទៅមជ្ឈឹមបូពារ៌ ទៅអាស៊ាន មិនយកប្រទេសណាជាសត្រូវទេ ប្រជាពលរដ្ឋចេញទៅរៀនសូត្រគ្រប់ប្រទេសទាំងអស់ និងចេញទៅធ្វើការតាមបណ្តាប្រទេសលើពិភពលោក ប្រជាពលរដ្ឋប្រទេសទាំងអស់នោះបានធ្វើដំណើរទេសចរណ៍័មកលេងប្រទេសរបស់យើង ដោយសារគោនយោបាយនេះហើយទើបនាំឱ្យខេត្តព្រះសីហនុមានសក្តានុពលដូចសព្វថ្ងៃនេះ»សម្ដេចធិបតីបានថ្លែងថា «ខេត្តព្រះសីហនុ អាចជាឆ្នាំងបាយ មិនត្រឹមតែចិញ្ចឹមអ្នកខេត្តព្រះសីហនុទេ ប៉ុន្ដែជាថាមពល ជាថ្មមួយ ដែលជំរុញឱ្យសេដ្ឋកិច្ចកាន់តែលឿន»។

«ប៉ុន្តែអ្វីដែលសំខាន់ គឺការផ្តល់អត្ថប្រយោជន៍ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ ត្រូវគិតគូរទាំងអស់ឥឡូវកម្មករ-កម្មការិនី គិតទាំងពីសុខភាពស្អីផ្សេងៗទៀត គិតដល់កូនអត់ទាន់កើតរហូតអាយុ ២ឆ្នាំ។ កូនជំនាន់នេះសំណាងណាស់ឪពុកម្តាយមានសុខភាពល្អ បើកើតជំនាន់មុនវាលំបាក់សូម្បីសម្តេចផ្ទាល់កើតជំនាន់ ប៉ុល ពត ប៊ិសនឹងស្លាប់ហើយ ព្រោះគ្មានគ្រូពេទ្យ និងថ្នាំសង្កូវគ្រប់គ្រាន់ឡើយ» នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពល មានភូមិសាស្ត្រល្អ ដូចជាសមុទ្រទឹកជ្រៅ មានកោះ មានឆ្នេរស្អាតខ្សាច់នៅកំពង់សោមស្ថិតក្នុងលំដាប់កំពូល ព្រោះប្រទេសខ្លះខ្សាច់សរយកមកចាក់សុទ្ធតែភក់ ប៉ុន្តែខ្សាច់របស់យើងធម្មជាតិ»។ សម្តេចធិបតីបន្ថែមថា «ភូមិសាស្ត្រធម្មជាតិអំណោយផលណាស់ ហាក់ដូចមានគ្រាប់ពេជ្រអញ្ចឹង ប៉ុន្តែបើមានតែធម្មជាតិប្រៀបដូចជាពេជ្រមិនទាន់កែច្នៃ ដើម្បីឱ្យដុំពេជ្រមានតម្លៃវាត្រូវកក្តាអំណោយផល កក្តាវិជ្ជមាន ដើម្បីឱ្យវាកាន់តែមនាតម្លៃយើងត្រូវការនូវកក្តា និងលក្ខខ័ណ្ឌមួយចំនួន ជាពិសេសកក្តាសុខសន្តិភាព ស្ថេរភាពនេះសំខានណាស់មិនអាចអត់បានទេ»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «យើងត្រូវបន្តកែច្នៃដុំពេជ្រនេះ ឱ្យមានតម្លៃ និងសំបូរបែប និងប្រែក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចទី២ ទេសចរណ៍ទើបហើយយើងនឹងបន្តធ្វើគោលនយោបាយទៅពេលខាងមុខបន្តទៀតឱ្យខេត្តនេះ ទៅជាខេត្តសេដ្ឋកិច្ចឧស្សាហកម្មទេសចរណ៍ និងសក្តានុពលផ្សេងៗទៀតឱ្យវាសំបូរបែប»៕