ភ្នំពេញ៖ សម្តេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ បើយើងនិយាយអំពីមូលធនមនុស្ស ត្រូវផ្តោតទៅលើកត្តាសំខាន់ៗចំនួន២ គឺ «សុខភាព និងសមត្ថភាព»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នាឱកាសចូលរួមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស» និង «កម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ព្រឹកថ្ងៃអង្គារ ទី១៤ វិច្ឆិកា ២០២៣ រាជធានីភ្នំពេញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា «ម្មវិធីពីរ ដែលយើងផ្ដោតនៅពេលនេះ គឺ ការកសាងមូលធនមនុស្ស ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ»។
សូមជម្រាបថា ប្រកាសអន្តរក្រសួង ស្តីពី «ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារ និងបុគ្គលស្វ័យនិយោជន៍»។
ដើម្បីពង្រីកវិសាលភាព នៃប្រព័ន្ធគាំពារសង្គម មិនសំដៅតែលើមន្ត្រីសាធារណៈ និងកម្មករ និយោជិត រដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តនូវប្រព័ន្ធគាំពារសង្គមថ្មីបន្ថែម ដើម្បីផ្តល់អត្ថប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ដោយអាចទទួលបាននូវការគាំពារទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាព។
កិច្ចការងារអាទិភាពនេះ បានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា គឺ «ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង» ដោយផ្តោតលើការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព, ទាំងក្នុងជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម សម្រាប់ប្រជាជនគ្រប់រូប ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់» គឺជាកិច្ចអាទិភាពទី៤ នៅក្នុងបញ្ចកោណទី១ «ការអភិវឌ្ឍមូលធនមនុស្ស» នេះឯង៕