2023-11-14 17:29
488

ភ្នំពេញ៖ នៅថ្ងៃ អង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា របបសន្តិសុខសង្គម ឬមួយសុខមាលភាពនេះ បើយើងពឹងផ្អែកទៅលើតែកម្មវិធីគាំពារសង្គម របស់រាជរដ្ឋាភិបាល ត្រូវទទួលបន្ទុកតែមួយមុខវាមិនអាចទៅមុខរុញនោះទេ ហើយនៅគ្រប់ប្រទេសទាំងអស់ក្នុងប្រព័ន្ធទីផ្សារសេរី តែងតែត្រូវផ្តល់ជំរើស។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ” ។ 

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងគិតថា ការបើករូបមន្តឲ្យមានការចូលរួមបដិភាពនេះ ហើយកន្លងទៅយើងរៀប ប.ស.ស. រាប់តែមន្ត្រីរាជការ និងបងប្អូនកម្មករ-កម្មការិនី នៅក្នុងប្រព័ន្ធតាមរោងចក្រប៉ុណ្ណោះ ប៉ុន្តែប្រជាពលរដ្ឋច្រើនណាស់មិនមានលទ្ធភាព បងប្អូនខ្លះគាត់ស្វាយនយោជន៍ គាត់បើកអាជីវកម្មខ្លួនឯងអត់មាននយោជក់ណាបង់ឲ្យគាត់ទេ ត្រូវបង់ខ្លួនឯង។ 

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ប្រសិនបើយើងមិនបើកច្រក តាមផ្នែកណាមួយនោះទេ បងប្អូនប្រជាពលរដ្ឋទាំងនោះនៅក្រៅប្រព័ន្ធ ហើយត្រូវបន្តប្រឈមនឹងតម្លៃពិនិត្យសុខភាពដែលអាចធ្វើឲ្យមានការខាតបង់។ សម្រាប់ការសាកល្បងលើកដំបូងនេះ គឺបានគ្របដណ្ដប់លើប្រជាពលរដ្ឋប្រមាណ ៩លាននាក់។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ ក្នុងការផ្ដល់សេវាសាធារណៈ ដូច្នេះ យើងមានវិធានការគន្លឹះមួយក្នុងការពង្រឹងសមត្ថភាព តាមមូលដ្ឋានក្នុងការផ្ដោតសេវា តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកជាដើម៕