2023-11-17 11:11
488

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីស្រោចស្រពព្រះសុគន្ធវារី «ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា» នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «នៅកម្ពុជាមិនមានសាសានាណាមួយប្រកាន់នូវនិន្នាកាជ្រុលនិយមនោះទេ»។ 
   សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ពិតណាស់នៅក្នុងព្រះពុទ្ធសាសនាមាននិកាយពីរ សាសនាឥស្លាមក៏មាននិកាយខុសគ្នា គ្រឹស្តសាសនាក៏មាននិកាយខុសគ្នា ប៉ុន្តែមិនមានការប្រតិបត្តិជ្រុលនិយមបង្កឲ្យមានជម្លោះសាសនា ឬរវាងសាសនានៅកម្ពុជានោះទេ»។ 
   សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ដោយសារកត្តាពីរ គឺ កត្តាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចូលរួមរបស់សហគមន៍ក្នុងការជួយទប់ស្លាត់ និងលប់បំបាត់មិនឲ្យកើតមានលើទឹកដីកម្ពុជាក្រកាន់គោលជំហារ គោលជំហរើសអើង ឬមួយគោលជំហទស្សននយោបាយជ្រុលនិយមណាមួយនោះ គឺដាច់ខាតរួមគ្នាការពារកុំឲ្យកើតមាន និងលប់បំបាត់ឲ្យអស់ដើម្បីការពារសុខសន្តិភាព នូវសុខដមរមនានៅកននុងសាសនា»។ 
   សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលប្តេជ្ញាថាទស្សន និងគោលការណ៍ជ្រុលនិយមមិនថាក្នុងសាសនា និងនយោបាយត្រូវលប់បំបាត់ និង បំផ្លាញចោលឲ្យអស់ ព្រោះវាធ្វើឲ្យបែកបាក់សាមគ្គីក្នុងសង្គមជាតិ ដែលជាកត្តាបំផ្លាញនូវសុខសន្តិភាព សេរីភាព ពេលខ្លះសង្គ្រាមវាអាចកើតឡើងមិនចាំបាច់ប្រើអាវុធនោះទេ [អាវុធជាឧបករណ៍] អ្វីដែលកើតឡើងមុនគេ គឺជម្លោះក្នុងចិត្តប្រជាពលរដ្ឋ ការប្រកាន់ ការរើសអើង ការលាបពណ៌ ឲ្យស្អប់សាសនានេះ សញ្ញាតិនោះជាដើម»៕