2023-11-17 11:13
533

ភ្នំពេញ៖ នយោបាយ «ឈ្នះ!ឈ្ន!» របស់សម្តេចតេជោដែលបានបង្កើតឡើង និងឈានដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាទាំងស្រុង នៅឆ្នាំ១៩៩៨ ដោយឈរលើគោលការណ៍ ៣ សំខាន់ៗ គឺ «ទី១- មិនយកទោសពៃ, ទី២- ផ្តល់សិទ្ធសេរីភាព ការពារអាយុជីវិត និងថែរក្សាទ្រព្យសម្បត្តិ និងតួនាទី» ដែលផ្តល់ការយោប់ ការគោរពគ្នាធ្វើយ៉ាងណាឲ្យខ្មែររួបរួមគ្នា។
   នេះជាប្រសាសន៍លើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីស្រោចស្រពព្រះសុគន្ធវារី «ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា» នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
   សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា « ៥០០ឆ្នាំនៃសង្គ្រាមកើតឡើងដោយសារការបែកបាក់ផ្ទៃក្នុង ប៉ុន្តែត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៨ ដោយសារការស្រឡាញ់គ្នា យោបយល់គ្នាទៅវិញទៅមក»។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា «គោលនយោបាយដែលរួបរួមគ្នានេះ ធ្វើឲ្យកម្ពុជាមានសន្តិភាព មានប្រទេសជាច្រើនបានដាក់បទឈប់បាញ់ ប៉ុន្តែដាក់ហើយនៅតែបន្តបាញ់គ្នាទៀតដោយសារគ្មានជំនឿទុកចិត្តគ្នា»។
   សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ កន្លែងខ្លះត្រីវបញ្ចប់ដោយសារការកម្ទេចទាំងស្រុងនូវអង្គការចាត់តាំងគ្មានការយោបយល់នូវនយោបាយ «ឈ្នះ!ឈ្ន!» ទេបញ្ចប់សង្គ្រាមមែន ប៉ុន្តែនៅថែរក្សានៃការចងចាំ និងគំគួនគ្នា សម្រាប់នយោបាយ «ឈ្នះ!ឈ្ន!» របស់សម្តេចតេជោតាមរយៈការផ្តល់នូចបីចំណុចខាងលើ បានធ្វើឲ្យកម្ពុជាមានជំនឿទុកចិត្ត ទើបធ្វើឲ្យមានការធានាបានឈានទៅដល់សន្តិភាពមួយប្រកបដោយចីរភាព៕