2023-11-20 12:15
520

ភ្នំពេញ៖ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ​ “កម្មវិធីគោលនយោបាយអាទិភាព ទី៥ និង ទី៦​ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”​ នៅថ្ងៃទូ២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងថា «ដ៏រាបណាប្រជាជននៅបរិភោគអាហារវិស័យកសិកម្មនៅតែជាអទិភាពចម្បង»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា៖ បើគ្មានសន្តិភាព ស្ថេរភាព គ្មានដីបង្កបង្កើនផល គ្មានទីផ្សារគ្រប់ច្រក គ្មានការខិតខំប្រឹងប្រែងដើម្បីស្វែងរកទីផ្សារនៅន្រទេសនោះទេ យើងមិនអាចធានាបានដូច្នេះទេ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ទោះបីយើងដាក់ចេញនូវទិសដៅប្រព្រឹត្តកម្មការជំរុញក្នុងវិស័យឧស្សាហកម្ម សេវាកម្ម ឥឡូវឌីជីថលក៏ដោយបយើងមិនអាចបោះបង់វិស័យកសិកម្មបានទេ»។ សម្តេចធិបបានបញ្ជាក់ថា «ដ៏រាបណាប្រជាជននៅបរិភោគអាហារវិស័យកសិកម្មនៅតែជាអទិភាពចម្បង»។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី 

បានបន្ថែមទៀតថា ប្រទេសកម្ពុជាដីមានអំណោយផលច្រើនប្រទេសខ្លះដីរបស់គេគ្មានអំណោយផលទេ សុទ្ធសឹងថ្ម គ្រួស ហើយពួកគេខិតខំដើម្បីរស់ខ្លួនឯង ព្រោះសន្តិសុខស្បៀងនេះវាសំខាន់ណាស់៕