2023-11-21 16:55
547

ភ្នំពេញ៖      នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងសង្កត់ធ្ងន់ៗ អ្នកកាចផឹកបាញ់ កាលមានបញ្ហាផ្ទុះអាវុធនៅព្រំដែនខេត្តព្រះវិហារ ស្វែងរកអ្នកពូកែបាញ់បោះអត់ឃើញសោះ។ ចំពោះអ្នកផឹកបាញ់គួរឱ្យចុះកុងត្រា បើមានផ្ទុះអាវុធការពារទឹកដីសូមស្ម័គ្រចិត្តទៅមុនគេបញ្ជូនទៅតែម្តង ព្រោះគាត់ក្លាហាន។

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ដោយសារតែកាលពីពេលកន្លែងទៅថ្មីៗនេះ មានមន្ត្រីនគរបាលមួយក្រុមមានគ្នាប្រមាណជាង ២០នាក់ បានជួបជុំផឹកស៊ីអបអរខួបកំណើតរហូតដល់ស្រវឹងបាញ់បោះសេរីមួយយប់ដល់ព្រឹកផ្អើលតំបន់ចំការតែលើឧទ្យានជាតិ «គិរីរម្យ» ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ល្បីល្បាញកក្រើកបណ្តាញសង្គម។

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ឱ្យយប់ឡើងនៅតាមបៀហ្គាឌិតផ្សេងៗសំបូរអ្នកកាចពេលខ្លះផ្ទះរបស់សម្តេចនៅទួលគោកម្តងម៉ាកាលយប់ឡើងម៉ោង១ ម៉ោង២រំលងអាធ្រាត្រសំឡេងរថយន្តលាន់រំពងវាជិះឱ្យស្រួលទៅវាយ៉ាងម៉េច។ សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា «ប៉ុន្មានថ្ងៃមុននៅលើភ្នំគិរីរម្យ អ្នកខ្លាំងបាញ់ប៉ុន្មាននាក់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរកឃើញបណ្តេញចេញពីក្រមខ័ណ្ឌតែម្តង»

 សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកឡើងថា «សំបូរអ្នកកាចផឹកបាញ់ ជំនាញ់បាញ់នៅព្រំដែនខេត្តព្រះវិហាររកអ្នកផឹកបាញ់ រកអត់ឃើញ! អញ្ចឹងអ្នកបាញ់ក្នុងក្រុងគួរឱ្យចុះកុងត្រា បើមានផ្ទុះអាវុធការពារទឹកដីបញ្ជូនទៅមុនតែម្តង»