2023-11-22 11:27
552

កំពង់ឆ្នាំង៖ ការនិវិយោគលើគ្រប់ប្រទេសទាំងអស់មិនថាប្រទេសណាមួយនោះទេ ត្រូវតែមានធនធានក្នុងការវិនិយោគរបស់ខ្លួនបន្ថែម ដើម្បីពង្រីកលទ្ធភាព ព្រោះពេលវេលាសំខាន់ណាស់យើងអាចមានជម្រើសតាមរយៈការសន្សំថវិកាក្នុងមួយឆ្នាំបន្តិច រហូតគ្រប់ ៦០០លានដុល្លារ មកធ្វើផ្លូវនេះ តើត្រូវរងចាំដល់ពេលណាទើបយើងទទួលបានសមិទ្ធផ្លូវនេះ? ប្រសិនការចំណាយរបស់រដ្ឋាភិបាលរាប់ពាន់លានលើការបំពាក់ ការដោះស្រាយប្រាក់បៀវត្តន៍មន្ត្រីរាជការ និងគោលនយោបាយសមធម៌ជាដើម។ ចំណូលរដ្ឋាភិបាលក៏មានកំណត់ ប្រទេសកំពុងអភិវឌ្ឍមិនអាចពង្រីកលើការប្រមូលពន្ធ ឬដំឡើងពន្ធពីប្រជាពលរដ្ឋយកមូលដ្ឋានផ្ទៃក្នុងនោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិ លេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិ លេខ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃពុធ ១០ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពាក់់ព័ន្ធការប្រើប្រាស់ទន់វិនិយោគ បានថ្លែងថា៖ មូលដ្ឋាននៃការប្រមូលថវិកាគ្រប់ប្រទេសទាំងអស់មានច្រើន គឺ «ទី១- រដ្ឋាភិបាលបាលកម្ចីពីស្ថាប័នពីបណ្តាប្រទេសផ្សេងៗ ឧទាហរណ៍ក្រោយសង្គ្រាមលោកលើកទី២ ធានាពិភពលោកបង្កើតមកដើម្បីផ្តល់កម្ចីក្នុងការទម្លាក់ទន់ដល់ប្រទេសដែលគ្មានលទ្ធភាពដើម្បីចាយ ហើយគ្រប់ប្រទេសទាំងអស់ត្រូវការមូលធនខាងក្រៅដើម្បីជួយក្នុងការវិនិយោគ និង ទី២- រដ្ឋាភិបាលក៏បានខ្ចីពីប្រជាពលរដ្ឋផ្តល់កម្ចីតាមរូបភាពផ្សេងៗ ដើម្បីធ្វើការវិនិយោគ» ប៉ុន្តែអ្វីដែលសំខាន់តើការកម្ចី ឬការវិនិយោគនោះទៅលើអ្វី? គឺការប្រើប្រាស់កម្ចីវិនិយោគនោះ ត្រូវទទួលខុសត្រូវខ្ពស់ ហើយមានលទ្ធគ្រប់គ្រងកម្រិតណាមួយដែលអាចសងត្រឡប់ទៅវិញបានហើយយើងយកផល។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា «ការវិយោគកម្ចីដោយការទទួលខុសត្រូវមិនថាពីជប៉ុន ចិន ធនាគារពិភពលោកពី ឬបណ្តាប្រទេសផ្សេងៗដើម្បីធ្វើការវិនិយោគរបស់យើងក្នុងការដោះស្រាយបញ្ហាឱ្យបានលឿនគ្រប់សសៃឈាមទាំងអស់ត្រូវដើរទន្ទឹមគ្នា រួមមានដូចជា ព្រលានយន្តហោះ ផែទឹកជ្រៅ ផ្លូវគោក ប៉ុន្តែត្រូវគ្រប់គ្រងបំណុលសាធារណនេះត្រូវមានកំណត់ដោយច្បាប់មិនឱ្យធ្ងន់ពេករហូតបាត់ម្ចាស់ការ និងការខ្ចីបំណុលនេះ ត្រូវយកមកវិនិយោគឱ្យបានត្រឹមត្រូវ គឺ វិនិយោគដើម្បីបង្កើនសសៃឈាមសេដ្ឋកិច្ចដែលចែលផលដល់ប្រជាពលរដ្ឋតែម្តង»៕