2023-11-22 12:20
482

កំពង់ឆ្នាំង៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់់ឱ្យប្រើប្រាស់នូវកំណាត់ផ្លូវជាតិ លេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិ លេខ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា «ក្នុងរយៈពេល ៣ខែកន្លងមកនេះ រដ្ឋាភិបាលថ្មី អាណត្តិទី៧ មិនបានដេក ហើយក៏មិនចេះតែដើរខ្ចីលុយគេនោះទេ ប៉ុន្តែរដ្ឋាភិបាលបានទាញផលិតផលគ្រប់រូបភាពទាំងអស់ដើម្បីបម្រើឱ្យប្រជាពលរដ្ឋ»។

សម្តេចធិបតីនាយកដ្ឋមន្ត្រី បានបន្ថែមទៀតថា ជាពិសេសវិសស័យឯកជាដង្ហើមធំណាស់ផ្លូវជាតិលេខ៥នេះ ទោះបីរដ្ឋាភិបាលធ្វើក្នុងគម្រោងឥណទានក៏ដោយ ប៉ុន្តែវាបម្រើឱ្យផលប្រយោជនរីកចម្រើនក្នុងវិស័យឯកជន ដូចជា ប្រព័ន្ធដឹកជញ្ជូន វិស័យកសិកម្ម វិស័យឧស្សាហកម្ម ដំណើរការ គឺធ្វើដើម្បីចែករំលែកផលប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវមាន ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងបន្ទាយមានជ័យ ។ល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការប្រើប្រាស់់វិនិយោគទាំងរូបភាពកម្ចី និងរូមភាពផ្សេងៗបានប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ»។

ក្នុងន័យនេះសម្តេចធិបតីបញ្ជាក់បន្ថែមថា «រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភាព បានដាក់ទិសដៅសំខាន់ គឺ ទី១- ជំរុញកំណើនសេដ្ឋកិច្ច, ទី២- បង្កើតការងារឱ្យបានច្រើនជូនប្រជាពលរដ្ឋ ការដែលមានគុណភាព មានប្រាក់បៀវត្តន៍ អត្ថប្រយោជន៍ និងជំនាញផ្សេងៗ ព្រមទាំងមានការគាំពារសិទ្ធ គាំពារសុខមាភាព, ទី៣- សមធម៌ ជាការចែករំលែកផលទាំងអស់មិនត្រូវឱ្យប្រមូលផ្តុំលើក្រុមណាមួយ, កុំឱ្យប្រមូលម្តុំកន្លែងណាមួយ, កុំឱ្យធ្វើការអភិវឌ្ឍទៅរីកចម្រើនតែទីក្រុងភ្នំពេញ នៅតាមបណ្តាលខេត្តផ្សេងៗអត់រីកចម្រើន និងមានការលំបាក, ទី៤- បង្កើនប្រសិទ្ធភាពធ្វើយ៉ាងណាឱ្យរដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដើម្បីបម្រើសេវាជូនប្រជាជាពលរដ្ឋ លើកទឹកចិត្ត និងជំរុញការវិនិយោគគ្រប់បណ្តាខេត្ត និង ទី៥- ចីរភាព ត្រូវធ្វើអ្វីឱ្យមាននិរន្តរភាព និងចីរភាពកុំឱ្យធ្វើតែមួយភ្លេតបាត់»។

សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាមទៅដល់បាត់ដំបងប្រវែង សរុបជាង ២៤៦ គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ បន្ថែមទៀតចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែតប្រវែងជាង ៣៥គីឡូម៉ែត្រ” ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ផ្លូវជាតិលេខ៥ រួមជាមួយនឹងគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដទៃទៀត ដែលគ្រោងអនុវត្តនាពេលអនាគត នឹងរួមចំណែកឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយបានកំណត់នៅក្នុងចំណោមអាទិភាពគន្លឹះ ចំនួន ៥ រួមមាន៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ដែលក្នុងនោះវិស័យសាធារណការ និងដឹកជញ្ជូន ស្ថិតនៅក្នុងបញ្ចកោណទី២ ត្រង់មុំទី២ “ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន និងឡូជីស្លឹកវិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល”៕