2023-11-30 11:27
478

កោះកុង៖ តាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា «ការអភិវឌ្ឍន៍វស័យអគ្គិសនីរហូតមកដល់សព្វថ្ងៃនេះ ត្រូវផ្នែកលើកក្តាធំៗ ចំនួន ០២ គឺទី១- កក្តាបរិស្ដានល្អ និង ទី២- កក្តាគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល»។ នេះជាប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

 សម្តេចអិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «កក្តាបរិស្ថានអំណោយផលធំបំផុត គឺ បញ្ហាសន្តិសុខ សុខសន្តិភាព មានអ្នកខ្លះឱ្យនិយាយអំពីសុខសន្តិភាព សុវត្ថិភាព ចោទរដ្ឋាភិបាលផ្តាចការតែម្តង»។ សម្តេចធិបតី បានបញ្ជាក់បន្ថែមទៀតថា «បើគ្មានសុខសន្តិភាព ស្ថិរភាពនោះទេ កុំនិយាយអំពីការធ្វើដំណើមកដល់ទីនេះ ឬមានផ្លូវថ្លល់ប៉េតុង…..ស្អីផ្សេងៗ ព្រោះតំបន់នេះកាលពីអតីតកាលគ្មានប្រជាពលរដ្ឋរស់បែបនេះទេ គឺជាកន្លែងកសាងកម្លាំងទ័ព និងជាសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុក»។ 

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា៖ «សម្រាប់គោលនយោបាយអភិវឌ្ឍវិស័យថាមពលអគ្គិសនីនាពេលបច្ចុប្បន្ន និងទៅមុខទៀត រាជរដ្ឋាភិបាលត្រូវធ្វើការអភិវឌ្ឍន៍ និង បន្តការភិវឌ្ឍន៍ដោយឈរលើការទទូលខុសត្រូវ ០៣សំខាន់បំផុត» ក្នុងនោះ ទី១- ទទួលខុសត្រូវជំរុញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដាក់បន្តគោលដៅជំរុញបង្កើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រឱ្យជីវភាពរស់នៅប្រជាពលរដ្ឋទូទាំងប្រទេសបានកើនឡើយទី២- ទទួលខុសត្រូវរាល់ការអភិវឌ្ឍន៍ទាំងឡាយត្រូវតែគិតគូរអំពីផលប៉ះពាល់ផ្សេងៗ និង ទី៣- ទទួលខុសត្រូវក្នុងនាមជាប្រទេសសមាជិកនៃភពផែនដី ត្រូវអភិវឌ្ឍន៍ក្នុងគោលដៅណាចូលរួមថែរក្សាបរិស្ថាន និងជួយទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ។

 សូមជម្រាបថា ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ជាគម្រោងមួយដែលប្រើប្រភពទឹកមកពីស្ទឹង ចំនួន ២ គឺ ស្ទឹងកែប និង ស្ទឹងតាតៃ ដោយសាងសង់ទំនប់ ២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក ២ភ្ជាប់គ្នាទៅវិញទៅមក ដែលមានអានុភាព សរុប ១៥០មេហ្គាវ៉ាត់៕