2023-12-04 14:56
532

កែប៖ នាយប់ថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងបិទពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា  «ការអភិវឌ្ឍន៍វិស័យទេសចរ គឺជាការអភិវឌ្ឍន៍នៅនឹងកន្លែងនេះតែម្តង ហើយបានផលធំនៅនឹងកន្លែង»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា  «ពិតណាស់វិស័យទេសចររដ្ឋាភិបាលខិតខំរុញ ប៉ុន្តែមិនមែនទទួលបានផលតែលើវិស័យមួយមុខទេ កំណើននៃវិស័យទេសចរ គឺអាចប្រែក្លាយវិស័យទាំងអសុផ្សេងៗជាច្រើនទៀត ឧទាហរណ៍ ប្រជាពលរដ្ឋមកដើរកម្សាន្តលេងបុណ្យខេត្តកែបជាង ១២ម៉ឺននាក់ ភាគតិចណាស់ដែលខ្ចប់បាយមកពីផ្ទះ បើសិនជាស្នាក់នៅពីរឬបីថ្ងៃប្រាកដណាស់នឹងទិញផលិតផលនៅទីនេះ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន អញ្ចឹងត្រូវមានការផ្គត់ផ្គងម្ហូបអាហារ ត្រី សាច់ បន្ថែរ និងវត្ថុធាតុដើមផ្សេងៗទៀតផងដែរ ប្រជានេសាទ ប្រជាពលរដ្ឋដាំបន្លែបង្កនឹងទទួលបានផលនេះ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់ដល់អស់លោកអភិបាលខេត្ត អាជ្ញាធរពាក់ព័ន្ធខេត្តនៅជាប់មាតសមុទ្រទាំងត្រូវយកចិត្តទុកដាក់ដោយរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍រួចមកហើយកាលអំឡុងនៃកិច្ចប្រជុំធ្វើយ៉ាងម៉េច «ពង្រឹងខ្សែរក្រវ៉ាត់ប៉ៃតង»។

«ខ្សែរក្រវ៉ាត់ប៉ៃតង» មានន័យថា ពង្រឹងសកម្មភាព បង្កើតផលិតផលដើម្បីគាំទ្រដល់វិស័យទេសចរនៅទីនេះតែម្តង។ ផលិតផលខិតខំយ៉ាងណាកុំចាំបាច់ក
យកបន្លែ សាច់ ត្រី វត្ថុអនុស្សារីយ៍....ជំរុញឲ្យប្រជានេសាទ កសិករមានលទ្ធភាពផ្គត់ផ្គង់នៅហ្នឹងកន្លែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «អាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺជំរុញកំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ បង្កើនការងារ កាត់បន្ថយភាពក្រីក្រ ប្រកបដោយប្រសិទ្ធភាព និងចីរភាព» អញ្ចឹងការជំរុញវិស៏យទេសចរនៅហ្នឹងកន្លែងតាមបណ្តាខេត្តជារឿងសំខាន់ ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចរបស់ខេត្ត និងមូលដ្ឋាន ទាញយកសក្កតានុពលទាំងដែលមានប្រើប្រាស់ជាផលប្រយោជន៍របស់ប្រជាជន ជាពិសេសចូលរួមជំរុញសេដ្ឋកិច្ចជាតិផងដែរ៕