2023-12-21 16:48
404

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ «ការអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យជីវភាពប្រជាពលរដ្ឋយើងរីកចំរើន ត្រូវធ្វើគ្រប់ទីកន្លែងចាំបាច់ត្រូវដើរទៅមុខ»។ សម្តេចធិបតីបានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសញ្ជើញជាអធិបតីក្នុងពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី ១ ប្រវែង ៣៥០ ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាៈ «ពិតណាស់ការអភិវឌ្ឍន៍មិនអាចដើរមួយរក្សាបានទាំងពីរទេ ឧទាហរណ៍កំណើនប្រជាពលរដ្ឋ ត្រូវការពង្រីកភូមិមិនអាចក្នុងមួយស្រុកមាន ១០០ គ្រួសារ ដី ១០០ ហិកតា ដល់ពេលឡើងដល់ ២ ០០០ គ្រួសារ នៅតែ ១០០ហិកតាទេ មានក្លែងខ្លះដីមិនអំណោយផលត្រូវសង់ឡើង ប៉ុន្តែនៅប្រទេសរបស់យើងត្រូវការពង្រីកអញ្ចឹងវានឹងប៉ះពាល់»។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថាៈ តម្រូវការការអភិវឌ្ឍន៍សេដ្ឋកិច្ច ដូចជា ការកសាងឧស្សាហកម្ម ត្រូវការឋាមពលពេលខ្លះត្រូវការអភិវឌ្ឍន៍វារីអគ្គិសនី ត្រូវធ្វើបណ្តាញបញ្ជូននឹងមានការប៉ះពាល់ខ្លះ ការសាងសង់ស្ពានប៉ះពាល់ចរន្តទឹក បើមិនធ្វើយើងមិនអាចតភ្ជាប់ចរន្តសេដ្ឋកិច្ច ប៉ុន្តែត្រូវធានាថា ការអភិវឌ្ឍន៍របស់យើង គឺធ្វើយ៉ាងណាជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍យូអង្វែង និងចីរភាពនេះហើយក្នុងយុទ្ធសាស្ត្រចក្រាដែលថា «ស្ពាត បៃតង និងចីរភាព»៕