2024-01-08 11:32
393

កោះកុង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការដាក់ចេញនូវគោលនយោបាយច្បាស់លាស់ និងត្រឹមត្រូវ គឺ គោលនយោបាយនៃការបញ្ចប់សង្គ្រាមដែលនាំឱ្យប្រទេសជាតិ មានសន្តិភាព ការឯកភាពជាតិពេញលេញ និងការបង្រួបបង្រួមទឹកដីតែមួយដែលនេះគឺជាការចាំបាច់បំផុត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «គោលនយោបាយខាងលើនេះ គឺជាគោលនយោបាយចាំបាច់់ បើគ្មានសុខសន្តិភាព តើយើងមានការបង្រួបង្រួមទឹកដីបែបនេះទេ? ហើយតភ្ជាប់់រវាងខេត្តកោះកុងមានភាពរីកចំរើនរស់រវើក និងអាចធ្វើដំណើរទៅគ្រប់កន្លែងបានទេ»។


សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” និង ជួបសំណេះសំណាលជាមួយ “បងប្អូនកម្មករ និយោជិត ចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង” នៅព្រឹកថ្ងៃច័ន្ធ ទី០៨ ខែមករា ឆ្នាំ២០២៤នេះ៕