2024-01-08 13:19
435

កោះកុង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ កន្លងមកនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដោយកំណត់យកថ្ងៃទី២៩ ធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» និងជាថ្ងៃឈប់សម្រាប់ជាតិយើងទាំងមូល មានអ្នកខ្លះចេញមករិះគន់លើរដ្ឋាភិបាលថា ថ្ងៃនឹង (២៩ធ្នូ) ដាក់ជាថ្ងៃបុណ្យជាតិ ថ្ងៃឈប់សម្រាក គឺដើម្បីសម្រាប់តែត្រកូល «ហ៊ុន»។

នៅព្រឹក ថ្ងៃច័ន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” និង ជួបសំណេះសំណាលជាមួយ “បងប្អូនកម្មករ និយោជិត ចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង” សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៅអ្នករិះគន់ថា៖ «ខ្ញុំសូមប្រាប់អញ្ចេះថា ខ្ញុំអត់បដិសេធទេ ត្រកូល “ហ៊ុន” ក៏ត្រូវការសន្តិភាពដែរ អញ្ចឹងទិវាសន្តិភាពនេះ សម្រាប់ប្រជាពលរដ្ឋឋ្មែងទាំងអស់ដែលស្រឡាញ់សន្តិភាព និងស្អប់សង្គ្រាមក្នុងនោះមានត្រកូល “ហ៊ុន” មួយដែរ ប៉ុន្តែមិនសម្រាប់់ផ្តេចមុខត្រកូល “ហ៊ុន” ទេគឺសម្រាប់ខ្មែរទាំងអស់ដែលស្រឡានសន្តិភាព និងទទួលបាននផលពីសន្តិភាព គឺប្រជាជនទូទាំងប្រទេស»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា៖ «អញ្ចឹងទិវាសន្តិភាព ដើម្បីកម្ពុជា គឺជាផលសម្រាប់យើងទាំងអស់គ្នា និងប្រជាពលរដ្ឋ សម្រាប់បច្ចុប្បន្ន និងទៅអនាគត់សម្រាប់កូនយើងគ្រប់គ្នា»។ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា៖ «គ្រាន់តែយកថ្ងៃទី២៩ ធ្នូ ធ្វើជាថ្ងៃអបអរសាទរដែលបងប្អូនសម្រាប់ ៥០០ឆ្នាំ នៃប្រវត្តិសាស្ត្រកម្ពុជាយើងទោះបីជាយើងកើតមិនទាន់់ក៏ដោយ ប៉ុន្តែកូនចៅយើងមិនទាន់កើតទៅថ្ងៃខាងមុខពួកគេគួតែចងចាំប្រវត្តិសាស្ត្ររបស់ខ្មែរ និងយ៉ាងហោចណាស់ក៏អាចអបអរសាទរនៅថ្ងៃហ្នឹង ក៏បានរំឭកថា ថ្ងៃនេះកាលពីឆ្នាំ១៩៩៨ មានប្រជាពលរដ្ឋប៉ុន្មាននាក់ ដែលលះបង់ដើម្បីបាននូវសន្តិភាពដែលបញ្ចប់សង្គ្រាម ៥០០ឆ្នាំ អញ្ចឹងជាទិវាដែលត្រូវចងចាំហើយការឈប់នេះ ដើម្បីជាការរំឭក និងអបអរសាទរទាំងអស់គ្នា»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «បើអ្នកណាមិនសប្បាយចិត្តរឿងដាក់ថ្ងៃទី២៩ ធ្នូ ជាទិវាសន្តិភាពនៅកម្ពុជានោះ មិនបាច់ឈប់ទេ ថ្ងៃសម្រាកបើថាមិនសប្បាយចិត្តមិនបាច់ឈប់ទេ»។ សម្តេចធិបតី បានរំលេចនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែមករា ម្សិលមិញថា៖ «អ្នកមិនសប្បាយចិត្តថ្ងៃនឹងឱ្យនាំគ្នាទៅមើលចំការមីនទៅហ្នឹងហើយដែលជាសំណល់ពីសង្គ្រាមដែលគ្មានសន្តិភាព»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសង្កត់ធ្ងន់ថា៖ «ឥឡូវមានខុសអីក្នុងការយកថ្ងៃដែលសំខាន់សម្រាប់ជីវិតប្រជាពលរដ្ឋយើង ប្រទេសមួយ ប្រជាពលរដ្ឋមួយ យើងត្រូវការឯករាជ យើងត្រូវការរស់រៀនមានជីវិតដោយសិទ្ធិសេរីភាព យើងត្រូវការរស់នៅដោយសុខសន្តិភាព និងដែលហៅថាការអភិវឌ្ឍន»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «យើងកំពុងរស់នៅក្នុងអធិបតេយ្យភាព និងឯករាជភាព គឺយើងមានថ្ងៃ ៩ វិច្ឆិកា ១៩៥៣ ដែលព្រះកូលណាព្រះបរមរតនកោដព្រះអង្គទទួលបានឯករាជពីការត្រួតត្រារបស់បារាំង អញ្ចឹងយើងបានយកថ្ងៃនេះជាថ្ងៃឈប់់សម្រាក ដើម្បីរំឭកគុណទៅដល់ និងការសប្បាយអបអរសាទរចំពោះឯករាជរបស់យើងគ្មានខុសអីទេ ហើយកូនចៅជំនាន់ក្រោយចងចាំរាប់ពាន់ឆ្នាំកន្លងទៅមុខទៀត ត្រូវចងចាំថ្ងៃ ៩ វិច្ឆិកា ១៩៥៣ ជាថ្ងៃទទួលបានឯករាជ ហើយកុំឱ្យបាត់ឯករាជ អធិបតេយ្យភាពយើងទៅវិញ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ថ្ងៃ ៧ មករា ១៩៧៩ គឺជាថ្ងៃដែលយើងរស់រានមានជីវិតឡើងវិញ និងចាកចេញពីរបបប្រល័យពូជសាសន៍ ដែលយើងរស់នៅរហូតដល់សព្វថ្ងៃនេះ តើផលទាំងនេះបានទៅនណា? គឺបានទៅប្រជាពលរដ្ឋយើងអញ្ចឹងគ្មានអីដែលខុសទេ ដើម្បីឱ្យកូនចៅប្រជាពលរដ្ឋយើងរាប់សិបឆ្នាំតទៅមុខទៀតចងចាំកុំបាត់់ និងកុំឱ្យធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ទៀតនៅកម្ពុជា»៕