2024-01-09 12:07
427

ភ្នំពេញ៖ នៅព្រឹក ថ្ងៃអង្គារ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២២-២០២៣ សរុបចំនួន ១ ៦៩១ នាក់ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ «ចំពោះរាជរដ្ឋាភិបាល ការកសាងមូលធនធនធានមនុស្ស ជាពិសេស ការអប់រំ គឺត្រូវគិតគូរ និងឆ្លើយតបទៅនឹងសំណួរ និងចម្លើយចំនួន២» ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាៈ សំណួរ និងចម្លើយ ចំនួន២ ដែលក្នុងនោះមាន៖ ទី១- តើយើងអប់រំដើម្បីអ្វី? តើធនធនាមនុស្សបែបណាដែលយើងចង់បាន? និង ទី២- តើធ្វើបរិស្ថានបែបណា? ដើម្បីធ្វើឱ្យធនធានមនុស្សដែលខិតខំកសាងបានមានឱកាសលូតលាស់ប្រើប្រាស់បានស្របតាមសក្កានុពល និងលើកទឹកចិត្តកសាងមនុស្សឱ្យមានធនធានជាមូលធនល្អសម្រាប់ប្រទេសជាតិតទៅទៀត ដែលស្ថិតក្នុងក្រមខណ្ឌគោលនយោបាយរបស់ រាជរដ្ឋាភិបាល អាណត្តិទី៧ នេះជាកាពិត។

សំណួរទី១ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាៈ ខណៈពេលសម្តេចជិះក្នុងរថយន្តមើលឯកសារពាក់ព័ន្ធផ្សេងៗ ឃើញមានការបញ្ចេញមតិមួយថា «តើការអប់រំរបស់យើងដើម្បីបានតែប្រាក់ខែខ្ពស់មែនទេ? ខំរៀនទាល់់តែមានប្រាក់ខែខ្ពស់បានខំរៀន មិនមែនតែមុខនេះទេ ពិតណាស់ ការអប់រំ គឺដើម្បីបង្កើនចំណេះដឹងសមត្ថភាពឱ្យយុវជន និងប្រជាពលរដ្ឋរបស់យើងអាចចាប់យកឱកាសជំនាញការងារទៅបង្កើតនូវលទ្ធភាព និងអាជីពការងារល្អ បង្កើនជីវភាព ឬចំណូលសមរម្យ ប៉ុន្តែវាមិនមែនជាជ្រុងតែមួយនោះទេ»។សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ ការអប់រំដែលលោកគ្រូ អ្នកគ្រូខិតខំបង្រៀន គឺមានគោលដៅចតុស្តម្ភ ៤ គឺ ទី១- អប់រំមនុស្សឱ្យក្លាយជាពលរដ្ឋល្អ, ទី២- អប់រំដើម្បីមានចំណេះដឹងយល់អំពីស្ថានភាពជុំវិញខ្លួន អាចធ្វើការសម្រេចចិត្តដោយគ្រប់ជ្រុងជ្រោយ, ទី៣- អប់រំដើម្បីចេះធ្វើ បង្កើតជំនាញ បំណិនជីវិត ដើម្បីយកទៅធ្វើការងារឱ្យបានពិតប្រាកដ រៀនដើម្បីជាពលរដ្ឋល្អ មានសីលធម៌ល្អ និង ទី៤- អប់រំដើម្បីឱ្យចេះរស់នៅក្នុងសង្គមប្រកដោយសុខដមរម្យនី។

សម្តេចធិបតី បានបញ្ជាក់ថាៈ «គោលដៅអប់រំមិនមែនត្រឹមតែចំណេះដឹង បទពិសោធន៍ ការងារ ប៉ុន្តែត្រូវមានអប់់រំឥរិយាបទផងដែរ»។
ពាក់ព័ន្ធសំណួរទី២ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាៈ «ឥឡូវយើងបានបណ្តុះបណ្តាលធនធានមនុស្សបានល្អហើយ ត្រូវធ្វើយ៉ាងម៉េច? ឱ្យធនធានមនុស្សប្រើប្រាស់បានតាមសក្កានុពល និងមានលទ្ធភាពកាន់តែរីកចំរើន កាន់តែវិវឌ្ឍទៅមុខតទៅទៀត។ បរិស្ថានយ៉ាងម៉េច? ដើម្បីលើកទឹកចិត្តក្នុងការក្លាយជាពលរដ្ឋល្អ ធនធានមូលធនមនុស្សដ៏ល្អ»។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹក ថ្ងៃអង្គរ៍ ទី០៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធី «សំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ ក្នុងនោះ សិស្ស ១ ៦៧៣ នាក់ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ និង សិស្ស ចំនួន ១៨ នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ សម័យប្រឡង៖ ២០ តុលា ២០២៣»  ដែលរៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ៕