2024-01-12 12:06
460

តូក្យូ៖ នារសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរសារឆ្លងតបក្រុមប្រឆាំងថា «មុននេះបន្តិច ខ្ញុំទទួលបានព័ត៌មានថា ពួកក្រុមប្រឆាំងជ្រុលនិយម បានបំផុសដំណឹងថា សុខភាពខ្ញុំមិនល្អមកលាងឈាមមិនដឹងថាត្រឡប់ទៅប្រទេសវិញបានឬអត់។ យើងសូមប្រាប់ទៅពួកអ្នកវិញថា សុខភាព ហ៊ុន សែន បន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា ទើបហ៊ុន សែន លាចាកលោកនេះទៅ។ យើងសូមផ្តល់យោបល់ឱ្យពួកអ្នកការពារសុខភាពខ្លួនប្រសើរជាងគិតពីសុខភាព ហ៊ុន សែន»

 សូមជម្រាប់ថា ក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅពិនិត្យសុខភាពភ្នែក និងទទួលយកការផលិតកែវភ្នែកសិប្បនិមិត្តរបស់មិត្តជប៉ុន សម្តេចបានសរសេរបង្ហោះថា «ទោះបីខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីទៀតក្តីតែដោយក្តីស្រឡាញ់រាប់អានក្នុងឋាន:ជាមិត្តចាស់ដែលធ្លាប់ធ្វើការជាមួយគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា ជប៉ុនឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វីមីអូ បានឆ្លៀតទទួលខ្ញុំនៅវិមានរដ្ឋាភិបាលនាពេលល្ងាចនេះ»

 សម្តេចតេជោ ហ៊ុន សែន បានសរសេរទៀងថា «ខ្ញុំសូមអរគុណ ចំពោះ ឯកឧត្តម គីស៊ីដា ហ្វីមីអូ ដែលនៅបន្តរាប់អានខ្ញុំក្នុងឋាន:ជាមិត្តចាស់ម្នាក់ និងបានទទួលជួបដោយក្តីស្រឡាញ់រាប់អាន។ ខ្ញុំសូមអរគុណផងដែរ ដល់មិត្តភក្តិទាំងអស់ដែលមកជួបពិភាក្សាជាមួយខ្ញុំពេលខ្ញុំស្នាក់នៅទីក្រុងតូក្យូ»

 ពាក់ព័ន្ធក្រុមប្រឆាំងជ្រុលនិយមដែលបង្ហោះព័ត៌មានក្លែងក្លាយវាយប្រហារចំពោះសុខភាពរបស់សម្តេច សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសរសេរបញ្ជាក់តបវិញយ៉ាងដូច្នេះថា «មុននេះបន្តិច ខ្ញុំទទួលបានព័ត៌មានថា ពួកក្រុមប្រឆាំងជ្រុលនិយមបានបំផុសដំណឹងថា សុខភាពខ្ញុំមិនល្អមកលាងឈាមមិនដឹងថាត្រឡប់ទៅប្រទេសវិញបានឬអត់»។ សម្តេចតេជោ ឆ្លើយតមទៅក្រុមប្រឆាំងផ្កាប់មុខទៀតថា «យើងសូមប្រាប់ទៅពួកអ្នកវិញថា សុខភាព ហ៊ុន សែន បន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា ទើបហ៊ុន សែន លាចាកលោកនេះទៅ។ យើងសូមផ្តល់យោបល់ឱ្យពួកអ្នកការពារសុខភាពខ្លួនប្រសើរជាងគិតពីសុខភាព ហ៊ុន សែន»

 សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា «ក្រោយម៉ោង ២ល្ងាច ថ្ងៃស្អែក ទី១២ មករា ២០២៤ ខ្ញុំនឹងមានវត្តមាននៅកម្ពុជាវិញ សូមពួកជ្រុលនិយមកុំបារម្ភពីខ្ញុំធ្វើអីគិតពីខ្លួនឯងទៅល្អជាង»