ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាប់ប្លន់ចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ស្រាវជ្រាវ ឡោមព័ទ្ធចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង១១.៤០នាទីថ្ងៃត្រង់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅផ្សារព្រៃទា ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
នគរបាលបានប្រាប់ឱ្យដឹងថា ជនសង្ស័យមួយក្រុមនេះ បានធ្វើសកម្មភាពកាលពីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
ក្រោយពីទទួលបានបណ្តឹង កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បើកការស្រាវជ្រាវ រហូតដល់វេលាម៉ោង១១.៤០នាទីថ្ងៃត្រង់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយឯក មន វុធី អធិការខណ្ឌនៅក្បាលខណ្ឌពោធិ៍សែនជ័យនិង កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍ សហការធ្វើការឡោមព័ទ្ធចាប់ខ្លួនក្រុមជនសង្ស័យបាន៦នាក់ជាបន្តបន្ទាប់ នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
បើតាមការបញ្ជាក់ពីនគរបាលមួយរូបបានឲ្យដឹងថាជនសង្ស័យនិងបក្សពួកខាងលើតែងតែដើរធ្វើសកម្មភាពអុកឡុកក្នុងរាជធានីភ្នំពេញជាបន្តបន្ទាប់តែថ្ងៃនេះត្រូវអស់ល័ក្ខត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការចាប់បានហើយ។
ជនសង្ស័យទាំង៦នាក់ ត្រូវបាននាំខ្លួនទៅផ្នែកជំនាញអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕