ពោធិ៍សាត់៖ កសិករធ្វើស្រូវរដូវប្រាំងរាប់ពាន់ហិតតា ដែលកំពុងប្រឈមនិងការខ្វះទឹក ត្រូវបានអាជ្ញាធរខេត្តដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះអន្តរាគមន៍ផ្ដល់ទឹកជូនចុងក្រោយ ដើម្បីបិតបញ្ចប់នៃការសង្រ្គោះពោល គឺរក្សាទឹកមួយចំនួនជូនជីវិតមនុស្ស ទូទាំងខេត្ត និងសត្វ សម្រាប់បន្តប្រើប្រាស់អំឡុងនារដូវប្រាំង ខាងមុខរហូតរដូវវស្សាចូលមកដល់។
ការចុះអន្តរាគមន៍ជូនទឹកប្រើប្រាស់ដល់ប្រជាកសិករនេះ ធ្វើឡើងនៅព្រឹកព្រលឹមស្រាងៗ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ចាប់ពីទំនប់ស្ទាក់ទឹកហុងចារឹក រហូតដល់ពាក់កណ្ដាលប្រឡាយមេហុងចារឹក ទទួលទឹកបានប្រើប្រាស់គ្រប់ ចំនួន ០៦ឃុំ លើផ្ទៃដីដំណាំស្រូវប្រាំងប្រមាណជាជាង ៣ ០០០ហិតា ក្នុងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោក ខូយ រីដា ភិបាលខេត្តពោធិ៍សាត់ បានប្រាប់ទៅប្រជាកសិករថា ក្រុមការដឹកនាំក្រុមការងារ និងមន្ទីជំនាញចុះមកអន្តរាគន៍ផ្ទាល់បែបនេះ គឺមិនចង់ឲ្យបងប្អូនពិបាក់ធ្វើដំណើរទៅដល់សាលាខេត្តពោធិ៍សាត់ ដោយអាជ្ញាធរខេត្តធ្វើឡើងតាមការស្នើរសុំរបស់ប្រកសិករក្នុងស្រុកកណ្ដៀង។ លោកបានដាក់បទបញ្ជាដល់អាជ្ញាធរស្រុក ត្រូវដាក់ម្លាំងសមត្ថកិច្ចប្រចាំការ ទៅតាមគោលដៅសំខាន់ៗ ដោយមិនអនុញ្ញាតិឲ្យប្រជាកសិករបូមទឹកដាក់ស្រែមុនពេលអាជ្ញាធរសម្រេចឲ្យបូមនោះឡើយ។
ការធ្វើបែបនេះ គឺអាជ្ញាធរចង់ឲ្យទឹកក្នុងប្រឡាយទាំងអស់នេះ បានទៅដល់ដំណាំស្រូវរដូវប្រាំង ដល់ប្រជាកសិករ បានប្រើប្រាស់គ្រប់ៗគ្នានៅលើផ្ទៃដីទាំងជាង ៣ ០០០ហិតានោះទាំងអស់គ្នា។
លោកអភិបាលខេត្ត បញ្ជាក់បន្ថែមថា: ការអន្តរាគមន៍ផ្ដល់ទឹកជូនប្រជាកសិករធ្វើដំណាំស្រូវ នារដូវប្រាំងឆ្នាំនេះ បានប្រហែលជាជាង ១០ថ្ងៃទៀតទេ ជាលើកចុងក្រោយហើយ នៃការបិតបញ្ចប់ ដូច្នោះសូមបងប្អូនមេត្តាយោគយល់និងកុំធ្វើស្រែបន្តទៀត ព្រោះទឹកដែលនៅសល់ខ្លះនៃអាងស្តុប គឺទុកសម្រាប់ បម្រើសេចក្ដីត្រូវការ របស់មនុស្សនិងសត្វប៉ុណ្ណោះ៕ លាន គ្រន