2024-02-02 12:45
288

(ភ្នំពេញ)៖ សិស្សនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានលើកឡើងថា ពិធីបោះជំរុំលើកទី៧ ក្រោមប្រធានបទ «យុវជនក្រោមដំបូលសន្តិភាព» គឺជាព្រឹត្តការណ៍ដ៏ អស្ចារ្យមួយដែលបង្ហាញពីការសាមគី្គភាពគ្នា សហការគ្នា ស្រលាញ់គ្នារវាងយុវជន និងយុវជនក្នុងការធ្វើកិច្ចការងារមួយទទួលបានជោគជ័យ។

ក្រុមយុវជនដែលជានិស្សិតរៀននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានលើកឡើងថា៖ «ការបោះជំរុំនេះ គឺមានសារសំខាន់ណាស់សម្រាប់យុវជនពី ព្រោះវាជាកិច្ចការងារមួយដែលទាមទារជាចាំបាច់ការសាមគ្គីគ្នា សហការគ្នា ហើយពួកយើងនៅទីនេះ គឺបានរួបរួមគ្នាល្អណាស់ក្នុងពិធីបោះជំរុំឆ្នាំនេះ»។ការបោះជំរុំនេះ គឺជាការជួបជុំមួយដ៏ធំប្រចាំឆ្នាំដែលមានសិស្សនិស្សិត ប្រមាណជិត ៤ពាន់នាក់ បានចូលរួមបោះជំរុំហើយកិច្ចការងារមួយចំនួន នៃការបោះជំរុំនេះធ្វើឡើងដោយមានកិច្ចសហការរវាងយុវជន និងយុវជននៅទីនេះផ្ទាល់តែម្តង ដែលកិច្ចការយុវជនទាំងអស់អាចធ្វើវាបានដោយរលូន។

ការបោះជំរុំក្រោមប្រធាន «យុវជនក្រោមដំបូលសន្តិភាព» ឆ្នាំនេះគឺមានភាពអស្ចារ្យខ្លាំងណាស់ ដោយវាត្រូវបានធ្វើឡើងក្រោមស្មារតីរួបរួមគ្នា និងអធ្យាស្រ័យគ្នា ស្របទៅតាមស្មារតី នៃរបៀបវិរៈបោះជំរុំរបស់យើង គឺយុវជនក្រោមដំបូលសន្តិភាព។

ទន្ទឹមនិងនោះដែរក្រុមយុវជនដែលជានិស្សិតរៀននៅវិទ្យាស្ថានជាតិពហុបច្ចេកទេស           កម្ពុជាក៏បានស្នើសុំឱ្យថ្នាក់ដឹកនាំទាំងអស់ គិតគូរក្នុងការបន្តរៀបចំពិធីដ៏ល្អនេះជារៀងរាល់ឆ្នាំ ពីព្រោះតាមរយៈពិធីនេះហើយទើបធ្វើឱ្យយុវជនដែលសុទ្ធសឹងតែជាបញ្ញវន្តជំនាន់ក្រោយមានស្មារតីសាមគ្គីគ្នា សហការគ្នា ស្រលាញ់គ្នា និងជាពិសេសអាចធ្វើ            កិច្ចការងាររួមគ្នាមួយប្រកបដោយស្មារតីជឿជាក់ និងពុះពារ។

គូសបញ្ជាក់ផងដែរថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបាននឹងកំពុងរៀបចំកម្មវិធីបោះជំរុំលើកទី៧ក្រោមប្រធានបទ «យុវជនក្រោមដំបូលសន្តិភាព» រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមប្រមាណ ៣,៨៥១នាក់៕