2024-02-02 16:24
284

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបានឱ្យដឹងថា នៅវេលាម៉ោង ០៩ និង ៣០នាទី  ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើករវាងម៉ូតូជិះរេចង្កូតចូលម៉ូតូកង់បី ដែលបើកស្របទិសគ្នាពីលិចទៅកើត នៅលេីផ្លូវជាតិ៥៧ ស្ថិតក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន បណ្ដាលឱ្យមានមនុស្សប្រុសស្រីចំនួន០៣នាក់រងរបួសស្រាល២នាក់និងរងរបួសធ្ងន់ម្នាក់ស្ថិតក្នុងការតាមដានរបស់មន្ទីរពេទ្យខេត្ត ម៉ូតូខូចខាតកម្រិតស្រាល ០២គ្រឿង  ។

សមត្ថកិច្ចជំនាញបានបន្តថា÷ភាគីបង្ក 
ទី១ បើកបរដោយឈ្មោះ កែ ប៊ុនងៀប ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិ ស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសស្រាល បើកម៉ូតូម៉ាកស្មាស់ ពាក់ផ្លាកលេខភ្នំពេញ 1N-2573 ខូចខាតកម្រិតស្រាល ។

ទី២ អ្នករួមដំណើរឈ្មោះ ជា សុខ អុីម ភេទស្រី អាយុ៥៤ ឆ្នាំ រស់នៅភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ប៉ៃលិន រងរបួសធ្ងន់(ស្ថិតក្នុងការតាមដាន) ។
ទី៣ភាគីរងគ្រោះឈ្មោះ ជួន ចិន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ ស្លា ឃុំស្ទឹងកាច ស្រុកសាលាក្រៅ ប៉ៃលិន រងរបួសស្រាល បើកបរម៉ូតូកង់បី ពាក់ផ្លាកលេខ ប៉ៃលិន 1B-6218 ខូចខាតកម្រិតស្រាល។ 

ក្រោយពីកើតហេតុរួចកម្លាំងជំនាញចរាចរណ៍ផ្លូវគោកខេត្ត បានយកវត្ថុតាង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត រង់ចាំការដោះស្រាយតាមនីតិវិធី៕