ភ្នំពេញ៖ ក្នុងរយៈពេល២៣ថ្ងៃ បន្ទាប់ដាក់ចេញនូវដំណើរការយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សាលាដំបូងរាជធានី-ខេត្តបានដោះស្រាយរួចរាល់នូវសំណុំរឿងអត្រានុកូលដ្ឋានបានជាង ៤៧ភាគរយ ចំពោះសំណុំរឿងដែលនៅសេសសល់នឹងខិតខំធ្វើបន្តទៀត ដើម្បីជំរុញបានឆាប់រហ័ស។
ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៃក្រសួងយុត្តិធម៌ បានបង្ហាញនូវទិន្នន័យសង្ខេប នៃសំណុំរឿងអត្រានុកូលដ្ឋាន នៅសាលាដំបូងរាជធានី-ខេត្ត ដែលក្នុងនោះរួមមាន៖
សំណុំរឿងដែលសាលាដំបូងរាជធានី-ខេត្ត ដែលមានមុនយុទ្ធនាការ មានចំនួនសរុប ៦,៨៥០ សំណុំរឿង, សំណុំរឿងចូលថ្មីក្រោយពេលប្រកាសបើកយុទ្ធនាការ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មានចំនួនសរុប ១,៨៨០ សំណុំរឿង, រុបសំណុំដែលនៅសល់មុនយុទ្ធនាការ និងសំណុំរឿងចូលថ្មីក្រោយប្រកាសបើកយុទ្ធនាការ មានចំនួនសរុប ៨,៧៣០ សំណុំរឿង។
រយៈពេល ២៣ថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសបើកយុទ្ធនាការ សាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស បានដោះស្រាយរូចរាល់នូវសំណុំរឿងអត្រានុកូលដ្ឋាន បានចំនួនសរុប ៤៧.២០% សំណុំរឿងចូលថ្មី។
ក្រុមការងាររបស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា «ចំពោះបងប្អូនសាធារណជនដែលយល់ឃើញថា ពាក្យបណ្តឹងរបស់ខ្លួននៅតុលាការមានចំណាត់ការយឺតយ៉ាវ សូមទំនាក់ទំនងមកកាន់ក្រុមការងារទទួលពាក្យបណ្តឹងនៃក្រសួងយុត្តិធម៌ តាមរយៈទូរសព្ទលេខ 099 444 181»៕