ពោធិ៍សាត់៖ អំពើបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃបំផុតលើក្រុមគ្រួសារអ្នកស៊ីលក់-ទិញត្រីក្រុងពោធិ៍សាត់ ប៉ុនប៉ងផ្តេចជីវិតទាំងគ្រួសារនោះ គិតមកត្រឹមម៉ោងជាង ១៣រសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានដាក់ការសន្និដ្ឋានជំហានដំបូងអាចផ្តើមពីរឿងគំនុំ ប៉ុន្តែមុខសញ្ញជនដៃដល់មិនទាន់កំណត់បាននៅឡើយទេ ខណៈជនរងគ្រោះកំពុងសង្គ្រោះក្នុងមន្ទីរពេទ្យ។
មន្ត្រីនគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា ករណីខ្មាន់កាំភ្លើងមិនស្គាល់មុខ ចំនួន ០៣នាក់ ប្រដាក់ដោយអាវុធខ្លីមិនស្គាល់ម៉ាកជិះម៉ូតូ ០១គ្រឿង មកឈប់មុខផ្ទះរួចដើរចូលទៅបាញ់មនុស្សឆៅៗ បណ្ដាលឲ្យរងរបួសចំនួន ០៣នាក់ នៅគ្រាដែលពួកគាត់កំពុងជួបជុំក្រុមគ្រួសារហូបបាយពេលល្ងាច នៅវេលាម៉ោងប្រមាណជាង ៧យប់ថ្ងៃទី០២ ខែមករា ម្សិលមិញ នៅតាមបណ្ដោយផ្លូវកៅ នៅភូមិបណ្ដុះដណ្ដែក សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់.
តាមរបាយការណ៍របស់ប៉ូលិស បានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍អំពើបាញ់ប្រហារនោះ មានចំនួន ០៣នាក់ រួមមាន៖ ទី១- ឈ្មោះ ទិត្យ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវកម្មទិញ-លក់ត្រីរបួសធ្ងន់កំពុងស្ថិតក្នុងសង្រ្គោះបន្ទាន់, ទី២- ឈ្មោះ ជា វួចហេង ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ និង ទី- ៣ ឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ ជនរងរបួសកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ។
តាមយៈរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ខ្មាន់កាំភ្លើងមានគ្នា ០២នាក់ មធ្យោបាយដោយម៉ូតូ ០១គ្រឿង អ្នកបើកបរម៉ូតូពាក់មួកកាតិប។ ចំណែកអ្នករួមដំណើរ (ដៃដល់) ពាក់អាវស ពាក់មួកសុវត្ថិភាព បានចុះពីម៉ូតូដើរសំដៅចូលទៅដោយមានកាន់អ្វី ១ដុំទៅលើតុហើយទាញមកវិញ ខណៈនោះដកកាំងខ្លីពីចង្កេះបាញ់រះចំនួន ០៦គ្រាប់ បណ្ដាលឲ្យជនរងរបួសដួលរដូករណេលភ្លាមៗនោះជនបង្ករត់ឡើងម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង។ ក្រោយកើតហេតុបន្តិចមានសមត្ថកិច្ច ចុះមកដល់ដើម្បីធ្វើការពិនិត្យ ហើយនៅវេលាព្រឹកនេះមន្រ្តីមានសមត្ថកិច្ចបន្តចុះស្រាវជ្រាវលំអិតជុំវិញករណីនេះ។
សូមជម្រាបថា ក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់ បានសង្គ្រោះដោយធ្វើការវះកាត់ភ្លាមៗជូនស្ត្រីរងគ្រោះដែលគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារគ្រាប់កាំភ្លើងធ្លាយចូលពីក្រោមឆ្អឹងជំនីខាងស្ដាំចេញនៅក្រោមឆ្អឹងជំនីផ្នែកខាងឆ្វេង។ ចំពោះស្ថានភាពអំឡុងពេលវះកាត់មានការហូរឈាមក្នុងពោះធ្ងន់ធ្ងរ បែកថ្លើមទាំងសងខាង (ឆ្វេង និង ស្ដាំ) ធ្លាយថង់ទឹកប្រម៉ាត់ និងធ្លាយក្រពះ ចំនួន ០៣កន្លែង ក្រោយការវះកាត់សភាពជនរងគ្រោះស្ថិតក្នុងការតាមដាន។
បច្ចុប្បន្នករណីខាងលើនេះ សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ កំពុងសហការដុតដៃដុតជើង ក្នុងការស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណជនដៃដល់ឈានការចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕