សៀមរាប៖ ពិតជាប្លែកខុសគេក្រុមអ្នកទេសចរមកពីប៉ែកអឺរ៉ុបប្រមាណ ៦៥នាក់ បានជិះរថយន្តបុរាណរាប់សិបគ្រឿង ចូលមកទស្សនា និងដើរកម្សាន្តលេងនៅទឹកដីព្រះរាជាណាចក្រកម្ពុជា។
មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានបញ្ជាក់ថា៖ ប្លែកពីគេ ក្រុមទេសចរអឺរ៉ុបរាប់សិបនាក់ ជិះរថយន្តសម័យបុរាណរាប់សិបគ្រឿងមកលេងកំសាន្តនៅកម្ពុជា។
មន្ទីរទេសចរណ៍ក៏បានបន្ថែមទៀតថា៖ ភ្ញៀវទេសចរ ក្រុមការ៉ាវ៉ាន់ រថយន្តបុរាណ (Classic and Vintage Car Rally) រាបសិបគ្រឿង ជាមួយ និងភ្ញៀវទេសចរជនជាតិអ៊ឺរ៉ុប ចំនួន ៦៥នាក់ បានជិះមកលេងកំសាន្តនៅប្រទេសកម្ពុជាជាច្រើនថ្ងៃ ហើយក្នុងកំឡុង ពេលដំណើរកំសាន្តមកកម្ពុជានេះ ក្រុមការ៉ាវ៉ាន់ រថយន្តបូរាណបានដើរកំសាន្តនៅតំបន់ភូមិភាគឦសាន និងដែនដីអង្គរសៀមរាប។
តាមការបញ្ជាក់របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា៖ បច្ចុប្បន្នក្រុមការ៉ាវ៉ាន់ រថយន្តបូរាណ កំពុងស្នាក់នៅទឹកដីខេត្តសៀមរាប ហើយពួកគេនឹងត្រឡប់ទៅកាន់ប្រទេសជិតខាងកម្ពុជា នាយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មុននឹងត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ៕