2024-02-07 08:38
456

ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានលើកឡើងថា «NOCC នឹងធ្វើការតស៊ូមតិ ដើម្បីដាក់បញ្ចូនកីឡាសក្តានុពលរបស់កម្ពុជា ចំនួន ៣ប្រភេទ គឺកីឡាគុនខ្មែរ, ល្បុក្កតោ និងអុកចត្រង្គ ក្នុង Asian Youth Games 2029 ខណៈកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ»។

លោក វ៉ាន់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ រៀបចំការប្រកួត កីឡាយុវជន អាស៊ី លើកទី៥ (5th Asian Youth Game) ឆ្នាំ២០២៩ មានសិទ្ធតស៊ូមតិដាក់កីឡាសក្ដានុពល និងកីឡាអត្ដសញ្ញាណរបស់ខ្លួន ទៅក្រុមប្រឹក្សា កីឡាអូឡាំពិកអាស៊ី»។ លោកបន្ថែមទៀតថា «NOCC នឹងតស៊ូមតិ ដាក់កីឡាគុនខ្មែរ ល្បុក្កតោ និងអុកចត្រង្គ ក្នុង Asian Youth Games 2029»។ 

លោ វ៉ាត់ ចំរើន បន្ថែមថា៖ «ការតស៊ូមតិតាមផ្លូវ ច្បាប់១ ការពង្រឹង និងពង្រីកប្រទេសជាសមាជិក ឲ្យគាំទ្រ គឺជាឧបសគ្គ ២យ៉ាង ដែលត្រូវជម្នះ ឲ្យ បានមុនឆ្នាំ២០២៩ សម្រាប់ការដាក់បញ្ជូលកីឡា ៣ប្រភេទនេះ ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩»៕