2025-05-05 10:41
34

ភ្នំពេញ៖ «ទស្សនីយភាពគុនល្បុក្កត» ដែលជាកេរដំណែលពីដូនតាខ្មែរ និងសម្តែងបង្ហាញទ្រង់ទ្រាយធំ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់កម្រិត៣ ទ្វីបអាស៊ី ប្រព្រឹត្តទៅនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។

បើគិតត្រឹមថ្ងៃទី៥ ខែឧសភានេះ នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024-2025 រវាងក្រុមបាលទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ជាមួយក្រុម FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន នៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ។

ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ទ្វីបអាស៊ីលើកដំបូងលើទឹកដីកម្ពុជានេះ ក្រុមម្ចាស់ផ្ទះកម្ពុជាសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំនូវសន្ដិសុខសណ្ដាប់ធ្នាប់ ក៏ដូចជាទស្សនីយភាពមួយចំនួន ដើម្បីអបអរសាទរ ក៏ដូចជាផ្ដល់នូវភាពសប្បាយរីករាយ ដល់ទស្សនិកជនដ៏ច្រើនកុះករ ដែលនឹងចូលរួមការប្រកួតនេះ ក្នុងនោះ ក៏នឹងមានការសម្ដែងនូវគុនល្បុក្កតោ លក្ខណៈទ្រង់ទ្រាយធំ កំឡុងការប្រកួតដ៏នេះផងដែរ៕