2025-02-21 16:22
78

គុនខ្មែរ៖ នារាត្រី ថ្ងៃព្រហស្បតិ៍ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ពិធីបិទការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ (ថ្នាល់អាយុក្រោម១៨ឆ្នាំ) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌ រួមជាមួយឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ និងឧកញ៉ា សំអាង វឌ្ឍនៈ  អគ្គនាយកក្រុម ហ៊ុន «វឌ្ឍនៈប្រ៊ូវើរី»  ព្រមទាំងគណៈអធិបតី និងភ្ញៀវកិត្តិយសដែលជាសមាជិកប្រតិបត្តិសហព័ន្ធ តំណាងប្រតិភូកីឡាប្រដាល់គុនខ្មែរក្រសួង រាជធានី ខេត្ត និងអាជ្ញាធរដែនដីនៃខេត្តកំពង់ឆ្នាំង កណ្តាល និងកំពង់ស្ពឺ ។

គួរជម្រាបជូនថា ការប្រកួតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥  រៀបចំប្រកួតលើវិញ្ញាសាសរុបចំនួន ១៩ប្រភេទទម្ងន់ ក្នុងនោះនារីមាន ៨ប្រភេទទម្ងន់ ដោយមានក្លិបមកពីតាមបណ្ដាខេត្ត រាជធានី និងក្រសួងចំនួន១៥ និងមានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន១៦៩នាក់ ក្នុងនោះកីឡាការិនីចំនួន៣៣នាក់។ 

#ចំពោះលទ្ធផល 
- ក្រសួងការពារជាតិ ទទួលបានមេដាយមាសចំនួន ៧គ្រឿង មេដាយប្រាក់ ២គ្រឿង មេដាយសំរឹទ្ធិ ១គ្រឿង សរុប ១០គ្រឿង
- ក្រសួងមហាផ្ទៃ ទទួលបានមេដាយមាសចំនួន ២គ្រឿង មេដាយប្រាក់ ២គ្រឿង មេដាយសំរឹទ្ធិ ៦គ្រឿង សរុប ១០គ្រឿង
- ខេត្តបាត់ដំបង ទទួលបានមេដាយមាសចំនួន ២គ្រឿង មេដាយប្រាក់ ២គ្រឿង មេដាយសំរឹទ្ធិ ៣គ្រឿង សរុប ៧គ្រឿង
- ខេត្តបន្ទាយមានជ័យ ទទួលបានមេដាយមាសចំនួន ២គ្រឿង មេដាយប្រាក់ ១គ្រឿង មេដាយសំរឹទ្ធិ ៥គ្រឿង សរុប ៨គ្រឿង
- ខេត្តស្វាយរៀង ទទួលបានមេដាយមាសចំនួន ១គ្រឿង មេដាយប្រាក់ ២គ្រឿង មេដាយសំរឹទ្ធិ ២គ្រឿង សរុប ៥គ្រឿង
- ខេត្តព្រៃវែង ទទួលបានមេដាយមាសចំនួន ១គ្រឿង មេដាយប្រាក់ ២គ្រឿង មេដាយសំរឹទ្ធិ ១គ្រឿង សរុប ៤គ្រឿង
- ខេត្តសៀមរាប ទទួលបានមេដាយមាសចំនួន ១គ្រឿង មេដាយប្រាក់ ១គ្រឿង មេដាយសំរឹទ្ធិ ២គ្រឿង សរុប ៤គ្រឿង
- ខេត្តតាកែវ ទទួលបានមេដាយប្រាក់ ១គ្រឿង មេដាយសំរឹទ្ធិ ៣គ្រឿង សរុប ៤គ្រឿង
- ខេត្តមណ្ឌលគិរី ទទួលបានមេដាយប្រាក់ ១គ្រឿង មេដាយសំរឹទ្ធិ ១គ្រឿង សរុប ២គ្រឿង
- រាជធានីភ្នំពេញ ទទួលបានមេដាយប្រាក់ ១គ្រឿង 
- ខេត្តកំពង់ឆ្នាំង ទទួលបានមេដាយប្រាក់ ១គ្រឿង 
- ខេត្តកែប ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង 
- ខេត្តកំពង់ធំ ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង 
- ខេត្តត្បូងឃ្មុំ ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង 
- ខេត្តកណ្តាល ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង 
ដែលមានទីតាំង៖ ដីឡូត៍ ជិតច្រមុះជ្រូក រង្វង់មូលរូបសំណាកព្រះគោព្រះកែវ ស្ថិតនៅភូមិ អន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៕