ក្រចេះ៖ អាជ្ញាធរខេត្តក្រចេះ បានប្រកាសថា មន្ទីរពិសោធន៍វិទ្យាស្ថានជាតិសុខភាពសាធារណ: នៃក្រសួងសុខាភិបាលបានធ្វើតេស្តលើសំណាកក្មេងប្រយសអាយុ ០៩ឆ្នាំម្នាក់ ក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះមានផ្ទុកវូរុសផ្តាសសាយបក្សី (H5N1) និងបានសេចក្តីណែនាំស្តីពី ការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺផ្តាសាយបក្សី (H5N1) ភ្លាមៗនៅក្នុងភូមិសាស្ត្រខេត្តក្រចេះតែម្តង។
យោងតាមលទ្ធផលវិភាគ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ របស់មន្ទីរពិសោធន៍វិទ្យាស្ថានជាតិសុខភាពសាធារណ: នៃក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើវិភាគលើអ្នកជំងឺម្នាក់ មានឈ្មោះ រឿន វីរុន (ROEUN VIRUN) ភេទប្រុស អាយុ ០៩ឆ្នាំ មានទីលំនៅ ភូមិកាប៉ូ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ បានរកឃើញមានវីរុសផ្ដាសាយបក្សីដែលបង្កដោយវីរុស (H5N1)។
ក្នុងន័យនេះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី (H5N1) ពីបក្សីទៅបក្សី និងពីបក្សីទៅមនុស្ស ក្នុងគោលបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ការពារសុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តក្រចេះ សូមធ្វើការណែនាំដល់មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ចូលរួមអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។
អាជ្ញាធរក្រុងក្រចេះ បានបញ្ជាក់ថា «ករណីសង្ស័យមានផ្ទុះជំងឺផ្តាសាយបក្សី ចេញរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក ពិបាកដកដង្ហើម និងមាន ប្រវត្តិប៉ះពាល់ជាមួយសត្វបក្សី ឈឺឬងាប់ក្នុងអំឡុងពេល ១៤ថ្ងៃមុន សូមធ្វើការទំនាក់ទំនង ឬរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន និងទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត»៕