2024-02-10 13:30
234

ភ្នំពេញ ៖ សូមឱ្យឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សិក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ករណីការស្នើរបស់ប្រជាពលរដ្ឋ ឱ្យគ្រប់ភ្លើងស្តុបទាំងអស់ ដែលមានភ្លើងក្រហម អាចបត់ស្តាំបានដោយគ្មានការផាកពិន័យ! នេះជាប្រសាសន៍របស់ លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ 

 លោកឧបនាយករដ្ឋមន្ត្រី ថ្លែងថា ៖ សូមឱ្យពិនិត្យមើលបន្តិច គ្រប់ភ្លើងស្តុបទាំងអស់ដែលមាន ភ្លើងក្រហមអាចបត់ស្តាំបាន ដោយមិនមានការផាកពិន័យ ។ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បានលើកឡើងថា , សូមឱ្យមើលបន្តិច ! ព្រោះនេះជាទិដ្ឋភាពច្បាប់ ខ្ញុំមិនហ៊ានអាកាត់យ៉ាងម៉េចដែរ ព្រោះកន្លងទៅ ក៏មានការណែនាំខុសៗគ្នា ។ ប៉ុន្តែបើភ្លើងស្តុបវាចឹង ប៉ុន្តែមានផ្លូវដោយឡែកមួយទៀត អាចបត់ស្ដាំបាន អាចបត់បាន .. ។ ប៉ុន្តែកន្លែងខ្លះមានភ្លើងស្តុបគេឲ្យឈប់ ឬផ្លូវត្រូវមានមនុស្សឆ្លងកាត់ច្រើន គាត់ត្រូវអនុញ្ញាតឲ្យអ្នកភ្លើងខៀវទៅមុនហើយ។ ប៉ុន្តែក្នុងករណីខ្លះ មានអ្នកខ្លះមិនយល់ ស្តុបភ្លើងក្រហមកត់បត់ស្ដាំដោយមិនបានយល់អំពីឧបសគ្គនៅខាងមុខ នេះក៏ជាបញ្ហាដែរ។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា, ការបត់យកមកទាំងអស់ នេះក៏ជាបញ្ហាមួយដែរ ។ដូច្នេះសូមសូមឱ្យឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សិក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ករណីការស្នើរបស់ប្រជាពលរដ្ឋ ឱ្យគ្រប់ភ្លើងស្តុបទាំងអស់ ដែលមានភ្លើងក្រហម អាចបត់ស្តាំបានដោយគ្មានការផាកពិន័យ! ចេញសេចក្តីណែនាំមួយឲ្យច្បាស់ ឥឡូវយើងឱ្យគាត់ទៅ ! ឧទាហរណ៍ ! ហួសភ្លើងស្តុបត្រូវតែផាកពិន័យ ឱ្យគាត់ទៅ អ្នកណាជាអ្នកខុស ? ដូច្នេះសូមឱ្យមានទិដ្ឋភាពច្បាប់ ឱ្យមានភាពច្បាស់លាស់មួយទៅលើបញ្ហានេះ ដើម្បីកាត់បន្ថយភាពស្រពិចស្រពិល ៕