ថ្លែងក្នុងឱកាសបិទ វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា នាល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាមួយឱ្យមានបទដ្ឋានត្រឹមត្រូវ គឺចាំបាច់ ត្រូវមានមន្ត្រីកីឡា អ្នកជំនាញកីឡាច្បាស់លាស់។ ពោល គឺត្រូវមានអ្នកចេះដឹងខាងផ្នែកកីឡា ទើបប្រទេសជាតិមួយមានការអភិវឌ្ឍកីឡា និងស្របតាមស្តង់ដារបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ ដូច្នេះការអភិវឌ្ឍ វិស័យកីឡាត្រូវការចាំបាច់នូវការបណ្តុះបណ្តាលមន្ត្រី ដោយមិនសំខាន់តែទៅលើការបណ្តុះបណ្តាលកីឡាករ កីឡាការិនីប៉ុណ្ណោះទេ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានផ្តល់អនុសាសន៍ ណែនាំឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងពីវគ្គសិក្សានេះទៅ ទៅអនុវត្តផ្ទាល់ ដើម្បីបង្កើនចំណេះដឹង ក្នុងការអភិវឌ្ឍសមត្ថភាពឱ្យកាន់តែ ប្រសើរថែមទៀត ពិសេសក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN Youth Games) លើកទី៥ ឆ្នាំ២០២៩ ហើយនៅឆ្នាំនោះយើងនឹងមានមន្ត្រីកីឡាច្រើនដែរ ប៉ុន្តែនៅតែមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយត្រូវបានការវគ្គបណ្តុះបណ្តាលជាច្រើនទៀត។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមទៀតថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកំពុងរៀបចំទៅអង្គការសាមគ្គីអូឡាំពិក ដែលជាវគ្គកម្រិត សម្រាប់ផែនការបណ្តុះបណ្តាល ដើម្បីរៀបចំវគ្គសិក្សាគ្រប់គ្រងកីឡាកម្រិតខ្ពស់សម្រាប់មន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំស្ថាប័នកីឡា។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគ្រោងរៀបចំវគ្គសិក្សាគ្រប់គ្រងកីឡាកម្រិតខ្ពស់នេះចាប់ពីឆ្នាំ២០២៥តទៅ ដើម្បីផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ និងថ្នាក់ដឹកនាំស្ថាប័នកីឡាបានពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួនបន្ថែមទៀតក្នុងការគ្រប់គ្រងស្ថាប័នកីឡារបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ស្របតាមគោលការណ៍ការដឹកនាំរបស់ចលនាអូឡាំពិក។
គួរបញ្ជាក់ថា សិក្ខាកាមចូលរួមវគ្គសិក្សានេះជាមន្ត្រីស្ម័គ្រចិត្តរបស់គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា សរុបចំនួន៧០នាក់ ធ្វើការសិក្សា ក្រោមគម្រោងរបស់អង្គការ សាមគ្គីអូឡាំពិកអន្ដរជាតិ មាន ៣កម្រិត រួមមានវគ្គរដ្ឋបាលកីឡា វគ្គសិក្សាគ្រប់គ្រងកីឡាកម្រិតខ្ពស់ និង វគ្គអនុបណ្ឌិតប្រតិបត្តិក្នុងការគ្រប់គ្រងអង្គការកីឡាជាដើម ។