ភ្នំពេញ- បុរសម្នាក់សង្ស័យភ្លើងប្រច័ណ្ឌ បានសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងផ្ទះល្វែងបុរីអិលវី ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាសពបុរសខាងលើនេះ មានឈ្មោះ ណឹម ម៉ៃ អាយុ២៦ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅចំនុចកើតហេតុនិងមានស្រុកកំណើតនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
បើយោងតាមសម្តីនារីម្នាក់ដែលអះអាងថាជាគូស្នេហ៍របស់ជនរងគ្រោះ បានបង្ហើបឲ្យដឹងថា រវាងនាងនិងជនរងគ្រោះបានស្រឡាញ់គ្នានិង រស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ទោះបីមិនទាន់បានរៀបការយ៉ាងណាក៏ដោយ ប៉ុន្តែមានការទទួលស្គាល់និងដឹងឮ ពីសំណាក់សាច់ញាតិក្រុមគ្រួសារទាំងសងខាងទៀតផង។
នារីជាសង្សារបានបន្ថែមថាមួយរយ:ចុងក្រោយនេះជនរងគ្រោះ តែងតែរករឿងប្រច័ណ្ឌឃើញនាងនិយាយលេងជាមួយមនុស្សប្រុសផ្សេងមិនបាននោះទេ លុះនៅយប់មុនពេល កើតហេតុនាងបាននិយាយជជែកគ្នាលេងជាមួយបុរសដែលជាសន្តិសុខយាមក្នុងបុរី ខណៈនោះស្រាប់តែបុរសជាគូស្នេហ៍បានមករករឿងឈ្លោះប្រកែកគ្នាផ្អើលទាំងយប់ លុះព្រឹកឡើង ក៏ស្រាប់តែប្រទះឃើញចងក សម្លាប់ខ្លួនក្នុបន្ទប់ឡៅតឿតែម្តង។
បន្ទាប់ពីកើតហេតុក៏មានសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ រួចបានសន្និដ្ឋានថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ក្រោយពិនិត្យសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដឹកបញ្ជួនទៅរៀបចំចាត់ចែង ធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។