2024-02-19 15:31
278

(ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានឃាត់យានយន្ដល្មើសចំនួន ៧០គ្រឿង ក្នុងនោះរថយន្តចំនួន ២២គ្រឿង និងម៉ូតូ ៤៨គ្រឿង។ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។

ជាលទ្ធផលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤  សមត្ថកិច្ចបានឃាត់យានយន្តល្មើស សរុបចំនួន ៧០គ្រឿង (រថយន្ត ចំនួន ២២គ្រឿង និងម៉ូតូចំនួន ៤៨គ្រឿង   ក្នុងនោះរួមមានទី១៖ ល្មើសជាតិស្រវឹង ចំនួន៤៣គ្រឿង+កម្រិត ០.២៥ - ០.៣៩ mg/L ចំនួន២១គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន១៣នាក់, អ្នកបើកបររថយន្ត ចំនួន០៨នាក់ កម្រិត ០.៤០ mg/L ឡើង ចំនួន២២គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន១៣នាក់, អ្នកបើកបររថយន្ត ចំនួន០៩នាក់ ។ទី២៖ បទល្មើសផ្សេងៗ ចំនួន២៧គ្រឿង, អត់មួកសុវត្ថិភាព ចំនួន២២គ្រឿង, រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៥គ្រឿង ។

ទន្ទឹមនិងនោះដែរលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួត   ពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែងនោះទេ