2024-02-20 14:45
299

ភ្នំពេញ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលនូវព័ត៌មានដែលបានបង្ហោះថា «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនមានចេញបទបញ្ជាតាមស្វែងរកចាប់ខ្លួនទៅលើបុរសម្នាក់ជាគ្រូបង្រៀនដែលប្រើអំពើ ហិ ..;ង្សា លើកុមារ គឺវីដេអូនោះកើតនៅបរទេសមិនមែននៅកម្ពុជាទេ»។

ការបដិសេធយ៉ាងដូច្នេះបន្ទាប់ពីមានការបង្ហោះចែកចាយនូវខ្លឹមសារខាងលើតាម Page Facebook មួយចំនួនដែលនាំឲ្យមានការយលច្រឡំពីសំណាក់សាធារណៈជន។
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោករវសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសាធ្វើការបដិសេធដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនមានចេញបទបញ្ជាតាមស្វែងរកចាប់ខ្លួនទៅលើបុរសម្នាក់ជាគ្រូបង្រៀនដែលប្រើអំពើ ហិ ..;ង្សា លើកុមារនោះទេ ដោយសាររូបភាព ហិ ..;ង្សា នោះគឺនៅបរទេសមិនមែននៅកម្ពុជាយើងទេ សូមសាធារណជនមេត្តាជ្រាបកុំឱ្យមានការយល់ច្រឡំ។

អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយថ្មីៗនេះ មានគណនីផេកឈ្មោះ គុណ ឪពុកម្តាយ បានផុសព័ត៌មានថា៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតាមចាប់អ្នកដែលប្រើ ហិ ..;ង្សា លើកុមារនៅក្នុងសាលារៀន ដែលការបង្ហោះខ្លឹមសារបែបនេះធ្វើឱ្យមហាជនមានការយល់ច្រឡំ។
ដូច្នេះសូមឱ្យម្ចាស់ផេកឈ្មោះ គុណ ឳពុកម្តាយ ត្រូវលប់ចោលខ្លឹមសារនេះជាបន្ទាន់ បើមិនដូច្នេះទេសមត្ថកិច្ច និងអនុវត្តតាមនីតិវិធី៕