2024-02-20 17:03
219

កម្លាំង នគរបាលស្រុកថ្មគោល បានឃាត់ខ្លួនបុរសម្នាក់ពីបទប្រើប្រាស់អាវុធខ្លីដោយខុសច្បាប់ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ២១និង១៩នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ យ៉ើន ថាវ័ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។សមត្ថកិច្ចបញ្ជាក់មុនពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានចុះធ្វើការត្រួត           ពិនិត្យអាវុធគ្រឿងផ្ទុះ ,ពិនិត្យជាតិអាល់កុល និងគ្រឿងញៀន នៅលើដងផ្លូវ ខណៈនោះជនសង្ស័យក៏បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០២៤ពាក់ផ្លាកលេខបាត់ដំបង 1AT-7163  ឆ្លងកាត់គោលដៅ សមត្ថកិច្ចក៏បានឃាត់ដើម្បីត្រួតពិនិត្យ ក៏បានរកឃើញអាវុធខ្លី០១ដើម ពណ៌ខ្មៅ,បង់០១, គ្រាប់ចំនួន០៥គ្រាប់ រួចបានបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាអាវុធនេះគឺខ្លួនបានទិញពីជនជាតិថៃនៅព្រំដែនតម្លៃ០១ម៉ឺនបាត ប្រហែល០៤ថ្ងៃមុន ដោយសារខ្លួនធ្វើជាសន្តិសុខឯកជនមួយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពីសាកសួររួចជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួន  ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។