សៀមរាប៖ អាចម៍ដីបានបាក់សង្កត់កម្មករម្នាក់ នៃកងវិស្វកម្មសាងសង់រចនាសម្ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍ រុនតាឯក និងចំនួន០២នាក់ទៀតគេចផុតពីគ្រោះថ្នាក់ ខណៈពេលពួកគាត់កំពុងជីកដីដាក់លូ ស្រាប់តែត្រូវបានដីបាក់សង្កត់ពីលើ។
ករណីបាក់អាចម៍ដីសង្កត់កម្មករស្លាប់ និងរបួសនេះ បានកើតឡើងនៅវេលាម៉ោង ៩និង១០នាទី ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ ត្រង់ចំណុច ប្លុកអក្សរ Z-៦២២៩ ស្ថិតក្នុងភូមិតានី (ភូមិអភិវឌ្ឍន៍) ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
តាមរបាយការណ៍បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយហេតុដ៏អាកក្រក់នេះ មានឈ្មោះ ជួង សត្យា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករនៃកងវិស្វកម្មសាងសង់រចនាសម្ព័ន្ធតំបន់អភិវឌ្ឍន៍ រុនតាឯក រស់នៅភូមិ ឃុំ កើតហេតុខាងលើ បានស្លាប់ពេលបញ្ជូនមកសង្គ្រោះនៅមណ្ឌលសុខភាពរុនតាឯក។
របាយការណ៍បានបង្ហាញទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ និងកម្មករ ចំនួន ០២នាក់ទៀត បានចុះជីកដី ដើម្បីដាក់ប្រព័ន្ធលូរំដោះទឹក ប៉ុន្តែពេលកំពុងបំពេញការងារសុខៗស្រាប់តែដីបាក់សង្កត់ពីលើបណ្តាលឱ្យស្លាប់ម្នាក់ និង ០២នាក់ទៀត បានគេចផុតគ្រោះថ្នាក់ក្នុងហេតុការណ៍។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញបានប្រគល់ជូនទៅក្រុមគ្រួសារដោយយកទៅធ្វើបុណ្យតាមប្រពៃណី ៕