ឯកឧត្តម បណ្ឌិត អ៊ិត សំហេង ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌបឹងកេងកង និង លោក សុខ សម្បត្តិ ប្រធាន គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌបឹង កេងកេង រួមជាមួយសមាជិក សមាជិកា ថ្នាក់ខណ្ឌ សង្កាត់ និងភូមិ សរុប ចំនួន៦១៥ នាព្រឹកថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២៤ បានចុះបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៥ ក្នុងមូលដ្ឋានរបស់ខ្លួន ។
នៅថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៥ ឯកឧត្តម បណ្ឌិត អ៊ិត សំ ហេង បានថ្លែងថាយើងមានជំនឿយ៉ាងមុតមាំថាគណបក្សប្រជាជនកម្ពុជា នឹងទទួលបានជោគជ័យដ៏ត្រចះត្រចង់ឯកឧត្តមហ៊ានអះអាងបែបនេះគឺដោយសារ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជន និងដើម្បីប្រជាជន ឧត្តមគតិ គណបក្សឈរនៅខាងប្រជាជន ផ្សារភ្ជាប់ជាមួយប្រជាជនគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិ។
ឯកឧត្តមបន្ដថា រាល់ការបោះឆ្នោតទាំងអស់គណបក្សតែងតែដាក់ចេញនូវគោលនយោបាយមួយដ៏ត្រឹមត្រូវ និងស្របតាមសភាពការជាក់ស្តែងរបស់ប្រទេសជាតិក្នុងដំណាក់កាលនីមួយៗ តាមរយៈការអនុវត្ត គោលនយោបាយទាំងនោះ ប្រកបដោយប្រសិទ្ធភាព បានជម្រុញ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម មានការរីកចំរើនឥតឈប់ឈរដូចបច្ចុប្បន្ន ហើយសមិទ្ធផលទាំងអស់នេះហើយ ដែលជាមូលដ្ឋានរឹងមាំ និងជំនឿជឿជាក់របស់ប្រជាជនកម្ពុជា ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ននិងពេល អនាគត។
ឯកឧត្តម បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានឆ្លើយតបយ៉ាងស័ក្កសមចំពោះចលករដ៏ពិសិដ្ឋរបស់ប្រជាជនយើង និងការថែក្សាសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសន្តិសុខសណ្តាប់ធ្នាប់សង្គមបានយ៉ាងរឹងមាំ និងបន្តកសាង អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចរីភាព។ទន្ទឹមនិងនោះ គណបក្សប្រជាជនកម្ពុជា បានអនុវត្តគោលនយោបាយការបរទេសនិងសហប្រតិបត្តិការអន្តរជាតិប្រកបដោយភាពទន់ភ្លន់ម៉ឹងមាត់ ការពារឯករាជ្យអធិបតេយក្យភាព បូរណភាពទឹកដីបានយ៉ាងគត់មុត តាមការកំណត់របស់រដ្ឋធមុញ្ញ ប្រជាជាតិនិងប្រជាជនកម្ពុជាទាំងមូល ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះដែរ ឯកឧត្តម អ៊ិត សំហេង ក៏បានអំពាវនាវ ឲ្យអង្គបោះឆ្នោតទាំអស់គាំទ្រគោលនយោបាយអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា និងគាំទ្របេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជាសូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៤ខាងមុខនេះ៕