2024-02-23 19:15
239

ព្រះសីហនុ៖ ស្ត្រីក្នុងគ្រួសារកសិករម្នាក់ បានឈឺពោះសម្រាលកូន តាមផ្លូវត្រូវបានក្រុមគ្រូពេទ្យមណ្ឌលសុខភាពជួយសង្គោះបានដោយសុវត្ថិភាព ដោយមានសុខភាពល្អទាំងម្តាយ និងកូន។ 
   ករណីស្ត្រីឈឺពោះសម្រាកកូនតាមផ្លូវខាងលើ បានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅពាក់កណ្តាលផ្លូវ ក្នុងភូមិចាំស្រី ឃុំ-ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ 
  ស្ត្រីជាម្តាយរូបនេះ មានឈ្មោះ ភាព សុជា អាយុ ២៥ឆ្នាំ សម្រាលកូនទី៣ ដោយសារមិនចាប់អារម្មណ៍ស្រាប់ឈឺពោះគាត់ធ្វើដំណើរទៅមន្ទីរពេទ្យដោយសារផ្ទះឆ្ងាយមកមិនទាន់ក៏សម្រាលតាមផ្លូវដោយមានក្រុមគ្រួសារ និងមន្ត្រីពេទ្យឆ្មបមណ្ឌលសុខភាពជួយឆ្លងផុតគ្រោះថ្នាក់ទាំងម្តាយ និងកូន។ 
 ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុអញ្ជើញចុះសាកសួរសុខទុក្ខ និងពិនិត្យផ្ទាល់ព្រមទាំងជួឧបត្ថម្ភជំនួយមួយចំនួន និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យមណ្ឌលសុខភាពផងដែរ៕