2024-02-25 16:34
472

ខេត្តកំពង់ធំ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងថ្នាក់ដឹកនាំក្រសួង បានដឹកនាំក្រុមការងារចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពបរិស្ថានជុំវិញលទ្ធភាពគ្រប់គ្រងការផ្តល់សេវា ការបំពាក់សម្ភារបរិក្ខារ និងឱសថ ធនធានមនុស្ស ដើម្បីធានាបានការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព នៅតាមមណ្ឌលសុខភាពចំនួន៧  នៃខេត្តកំពង់    ការចុះពិនិត្យរបស់គណប្រតិភូក្រសួងសុខាភិបាលខាងលើនេះបានធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤  ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ រួមនិងក្រុមការងារក៏បានជួបសំណេះសំណាល សាកសួរសុខទុក្ខអ្នកជំងឺ ដែលមកទទួលសេវាសុខភាព ក៏ដូចជាកំពុងសម្រាកព្យាបាលនៅតាមបណ្តាមណ្ឌលសុខភាពនានា និងបានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើសេវាសុខភាព ថែទាំព្យាបាល អ្នកជំងឺនៅក្នុងមូលដ្ឋានរបស់ខ្លួន បានយ៉ាងល្អប្រសើរផងដែរ  ។
  បន្ថែមពីនេះទៀត ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានសំណូមពរដល់អាជ្ញាធរឃុំ ជួយជំរុញការពង្រីកវិសាលភាព របបសន្តិសុខសង្គមផ្នែកហានិភ័យការងារជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា សម្រួលក្នុងការមកទទួលសេវាថែទាំសុខភាព និងសូមគាំទ្រដល់វិស័យសុខាភិបាល ក្នុងការអនុវត្តសកម្មភាពការងារឱ្យស្របតាមគោលនយោបាយជាអាទិភាព និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់    រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ។
សូមបញ្ជាក់ផងដែរថាមណ្ទលសុខភាពទាំង៧ ដែលគណៈប្រតិភូក្រសួងសុខាភិបាលចុះពិនិត្យនាឪកាសនោះរួមមានទី១  មណ្ឌលសុខភាពឈើទាលទី២. មណ្ឌលសុខភាព សណ្ដាន់ទី៣. មណ្ឌលសុខភាព ទំរីង ទី៤. មណ្ឌលសុខភាព មានជ័យទី៥. មណ្ឌលសុខភាព សំបូរទី៦.មណ្ឌលសុខភាពតាំងក្រសៅនិងទី៧. មណ្ឌលសុខភាព ឈូក។