រតនគិរី៖ អគ្គិភ័យបានឆាបឆេះ ផ្ទះអាជីវកម្មលក់កង់ឡាន និងប៉ះកង់ឡានមួយកន្លែងយ៉ាងសន្ធោសន្ធៅ ប៉ុន្តែមិនទាន់ដឹងអំពីមូលហេតុនោះឡើយ ដោយបង្កឱ្យមានខូចខាតសម្ភារអស់មួយចំនួនធំ និងបានឆ្លងឆេះនៅផ្ទះលក់បាយក្បែរនោះខូចខាតសម្ភារអស់មួយផ្នែកផងដែរ។
ហេតុការណ៍គ្រោះអគ្គិភ័យខាលើ បានកើតឡើង នៅវេលាម៉ោង ២និង៣០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតទល់មុខមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។ ចំពោះមូលហេតុសមត្ថកិច្ចមិនទានហ៊ានសន្តិដ្ឋាននៅឡើយទេ គឺកំពុងស្រាវជ្រាវថាផ្តើមឡើងដោយសារឆ្លងចរន្តអគ្គិសនី ឬជាករណីផ្សេង។
របាយការណ៍បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ឃាង ហ៊ួរ ប្រកបអាជីវកម្មលក់កង់រថយន្ត និងប៉ះកង់ខួចខាតសម្ភារៈ ដូចជា ម៉ាស៊ីនភ្លើង ០២គ្រឿង, ទូកាហ្វេ ០១គ្រឿង, ទូទឹកកក ០១គ្រឿង, ម៉ាស៊ីនដកកង់ឡាន ០១ គ្រឿអ, កង់ឡាន ប្រមាណ ១ពាន់គ្រាប់ (ថ្មី) យ៉ាន់ឡានប្រមាណ ១ពាន់ ហើយបានឆេះរាលដល់ផ្ទះលក់បាយបាត់បង់សម្ភារ:មួយចំនួនផងដែរ។
ភ្លាមៗក្រោយពេលកើតហេតុ រថយន្តពន្លត់អគ្គីភ័យរបស់ ស្នងការនគរបាលខេត្តរតនគិរី និងរថយន្តពន្លត់អគ្គីភ័យចុះមកតាមបណ្តាស្រុកផ្សេងៗ ចុះមកអន្តរាគមន៍ជួយបាញ់ទឹកពន្លត់បានទាន់ពេលវេលា គ្រាន់តែឆេះផ្ទះអស់ ៥០% តែប៉ុណ្ណោះ និងមិនមានបាត់បង់អាយុជីវិតមនុស្សឡើយ៕