ភ្នំពេញ៖ ឃ្លាំងស្តុបឈើដ៏ធំមួយកន្លែងក្នុងខ័ណ្ឌចំការមន ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងកណ្តាលអាធ្រាត្រ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញផ្នែកបង្កពន្លត់ និងសង្គ្រោះអគ្គិភ័យប្រើប្រាស់រថយន្តអគ្គិភ័យ ចំនួន ១៩គ្រឿង ចេញប្រតិបត្តិការបាញ់ពន្លត់ និងទប់ស្កាត់ទាន់ពេលវេលា ដើម្បីការពារកុំឱ្យរីករាយដាលកាន់តែខ្លាំង ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។
ករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុបឈើខាងលើ កើតមានឡើង នៅវេលាម៉ោង ២១និង១០នាទីយប់ ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងដេប៉ូលក់ឈើ ជូលី លក់ឈើគ្រប់ប្រភេទ ស្ថិតនៅផ្លូវលេខ ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន្ត រាជធានីភ្នំពេញន ដែលមានម្ចាស់ទីតាំងឈ្មោះ សុខ ភ័ក្រ្តចិត្ត ភេទ ប្រុស អាយុ ៧៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ឈើ។ ចំពោះមូលហេតុនៃការឆេះឃ្លាំងឈើនេះ មន្ត្រីជំនាញកំពុងបន្តស្រាវជ្រាវ។
របាយការណ៍បានឱ្យដឹងថា ទីតាំងរងគ្រោះជាប្រភេទសំណង់ដែក ប្រក់ស័ង្កសី មានទំហំ ១៥ម៉ែត្រគុណ០៨ម៉ែត្រ ខូចខាតសម្ភារឆេះឃ្លាំង និហឈើអស់ប្រហែល ៣០ភាគរយ ហើយឆេះរាលដាលដល់ផ្ទះឈើទំហំ ០៧ម៉ែត្រគុណ២៥ម៉ែត្រ ចំនួន ០១ខ្នងអស់ទាំងស្រុង និងមិនបណ្តាលឱ្យមានស្លាប់ ឬរបួសឡើយ។
ក្នុងប្រតិបត្តិការនេះ កងកម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តអគ្គិភ័យ ចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ១៩ រថយន្ត ស្មើរនឹង ៧៦ ម៉ែត្រគូប។ រថយន្តជំនួយអន្តរាគមន៍: រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង ប្រើប្រាស់អស់ ចំនួន ០២ រថយន្ត ស្មើនឹង ០៨ ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រ ចំនួន ០៤ គ្រឿង ប្រើប្រាស់អស់ ចំនួន ០៤ រថយន្ត ស្មើនឹង ១៦ម៉ែត្រូប, រថយន្តអគ្គិភ័យទីក្រុងនរា ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០២ រថយន្ត ស្មើនឹង ០៨ម៉ែត្រគូប, រថយន្តអូឡាំព្យា ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០២ រថយន្ត ស្មើនឹង ០៨ម៉ែត្រគូប, រថយន្យបុរីប៉េងហួត ចំនួន ០២ គ្រឿង ប្រើប្រាស់អស់ទឹក ចំនួន ០២ រថយន្ត ស្មើនឹង ០៨ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០១ រថយន្ត ស្មើនឹង ០៦ម៉ែត្រគូប ។
ពាក់ព័ន្ធករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុបឈើខាងលើនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានបណ្តាលមកពីមូលហេតុអ្វីឱ្យប្រាកដឡើយ កំពុងធ្វើការស្រាវជ្រាវបន្ត៕