ភ្នំពេញ៖ ជនជាតិចិនដែលបើករថយន្ត LAM BORGHINI ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃស្លាប់ បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៨៦mg/L។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១២៦៧ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លើករណីគ្រោះថ្នាក់ចរាចរណ៍។
អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿងមានលក្ខណៈគ្រប់គ្រាន់ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ FU ZHONG HUA ភេទ ប្រុស កើតថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៦ ជនជាតិចិន ពីបទៈ «បង្ករគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យ ស្លាប់អ្នកដទៃ» (បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៨៦mg/L) ប្រព្រឹត្តនៅចំណុច មុខក្រុមហ៊ុន SDB លើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យ ផ្តន្ទាទោសតាមមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងពីបទ «រត់គេចខ្លួន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យ ផ្តន្ទាទោសតាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១២និង៤៤នាទីរំលង អធ្រាត្រជនសង្ស័យឈ្មោះ FU ZHONG HUA ភេទប្រុស ជនជាតិចិន បានបើករថយន្តមួយគ្រឿងម៉ាក LAM BORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 ផលិតឆ្នាំ២០២២ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និង ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល០.៨៦mg/L លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយអ្នកបើកម៉ូតូម្នាក់ ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់នៅនឹងកន្លែង ហើយអ្នកបើកបររថយន្ត បើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ ជាមួយអ្នក រួមដំណើរចំនួន០២ (ពីរ) នាក់ ជាជនជាតិចិន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានអយ្យការបញ្ចូនទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕