2024-02-26 18:45
302

ភ្នំពេញ៖    ឧកញ៉ា ទន់ ឆៃអ៊ាង អគ្គនាយកក្រុមហ៊ុន ព្រីមៀរ៍ ផាក (Premier Park) កំពុងសម្រុកកាយយកថ្មពីក្នុងទន្លេវិញយ៉ាងស្រស្រាក់សស្រាំ បន្ទាប់ពីមានវិធានយ៉ាងក្តៅគគុកពីសំណាក់អាជ្ញាធរខេត្តកំពង់ចាម និងក្រសួងធនធានទឹក។ 
   នៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០២៤ ឧកញ៉ា ទន់ ឆៃអ៊ាង អគ្គនាយកក្រុមហ៊ុន Premier Park បានទទួលចំពោះកំហុសរបស់ខ្លួនដែលបានចាក់ថ្មចូលក្នុងទន្លេ ត្រង់ចំណុច ក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម 
   និងបានអះអាងថា «សន្យាកាយយកថ្មចេញឲ្យអស់យ៉ាងយូក្នុងរយៈពេលជាង ១០ថ្ងៃប៉ុណ្ណោះ ព្រោះលោកបានដាក់ក្រុមការងារធ្វើការទាំងយប់ទាំង និងមានគ្រឿងចក្រ ចំនួន ០៦គ្រឿងដើម្បីធ្វើកិច្ចការងារនេះ»។ 
   ម្ចាស់ក្រុមហ៊ុន Premier Park ដែលចាក់ថ្មរំលោភចូលទន្លេ បានប្រាប់ក្រុមអ្នកសារព័ត៌នៅទីតាំងខាងលើថា «កាលពីកំឡុងឆ្នាំ២០២១ នៅត្រង់ចំណុចច្រាំងទន្លេ ដែលលោកបានចាក់ថ្មនេះ បានបាក់ស្រុតជាបន្តបន្ទាប់ ទើបលោកដឹកថ្មចាក់ដើម្បីទប់កុំឲ្យបាក់ច្រាំងបន្តទៀត»។ ចំពោះអ្វីដែលជាកំហុសរបស់លោកនោះ គឺលោកឧកញ៉ា ទទួលស្គាល់ថា «ខ្លូនគាត់មិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ មុនពេលធ្វើសកម្មភាព ទើបបណ្តាលឲ្យកើតមាននូវបញ្ហានេះកើតឡើង»។ 
   គេចាំបានថា កាលពីប៉ុន្មានថ្ងៃមុននេះរូបភាពសកម្មភាពសាឡង់ និងគ្រឿងចក្រដឹកថ្មកាយចាក់ក្នុងទន្លេដើម្បីទប់ច្រាំងដើម្បីចាក់ដីសម្រាប់ធ្វើអ្វីមួយ ប៉ុន្តែរយៈពេលជិត២ខែ ប៉ុន្តែអាជ្ញាធរមើលមិនឃើញមិនដឹងមានអ្វីបិទបាំងភ្នែករបស់ពួកគាត់លុះមហាជន និងអង្គភាពសារព័ត៌មាននានាធ្វើផ្សព្វផ្សាយព្រាតព្រោង ទើបលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពុថចាមបញ្ជាឲ្យមន្ត្រីជំនាញចុះពិនិត្យមើល និងចាត់វិធានការបន្ទាន់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានហៅលោកឧកញ៉ា ទន់ ឆៃអ៊ាង ធ្វើកិច្ចសន្យា និងផ្តិតមេដៃឲ្យបញ្ឈប់ជាបន្ទាន់ និងកាយថ្មចេញវិញមិនឲ្យពង្រាយក្នុងផ្ទៃទន្លេដាច់ខាត ដោទុលរយៈពេល ៧០ថ្ងៃប៉ុណ្ណោះ។ 
   ក្រោយពីមានវិធានទប់ស្កាត់របស់អាជ្ញាធរខេត្តកំពង់ចាម ក្រសួងធនធានទឹក និងឧត្តុនិយម បានចេញសេចក្តីប្រកាសព័ត៌ថា ករណីចាក់ថ្មចូលទន្លេក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម យោងតាមច្បាប់ស្តីពីការគ្រប់គ្រងដីចំណីស្ទឹង ព្រែក អូ បឹង ទន្លេ ត្រូវធ្វើការផាកពិន័យពី៥ទទៅ១០លានរៀង និង/ឬ ត្រូវផ្តន្ទាទោសពី១ឆ្នាំទៅ៥ឆ្នាំ ក្នុងករណីមិនរៀងមិនចាលត្រូវផ្តន្ទាទោសធ្វេដង។ 
   លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់កាសែតថា «ចំពោះវិធានការនេះគ្រាន់តែអនុវត្តគោលការណ៍បឋម និងជាបន្ទាន់របស់រដ្ឋបាលខេត្តកំពង់ចាមប៉ុណ្ណោះ ហើយវិធានការតាមផ្លូវច្បាប់នៅតែបន្ត»៕