ភ្នំពេញ៖ ក្រុមមន្ត្រីបសុព្យាបាលមានគ្នាប្រមាណ ៤ទៅ៥នាក់ ជិះរថយន្តប្រមាន ០៣គ្រឿង ពាក់ស្លាកលេខអង្គភាព និងឯកជនបានបើកប្រដេញចាប់រថយន្តសាំយ៉ុង ០១គ្រឿងច្រឡំថាជារថយន្តដឹកជញ្ជូនផលបទល្មើសនាំចូលពីប្រទេសវៀត ដោយបានប្រើប្រាស់អំពើហិង្សា និងចោទប្រកាន់លើស្ត្រីម្នាក់ ជា «ចោរ» ទាំងបំពាន។
ចំពោះសកម្មភាពគួរឲ្យស្អបុខ្ពើមរបស់ក្រុមមន្ត្រីពេទ្យសត្វខាងលើកំពុងធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងមហាជនទូទៅព្រមទាំងស្នើសុំចេញមុខមកបកស្រាយរឿងនេះឲ្យបានច្បាស់លាស់ផងចៀសវៀងការយល់ច្រឡំណាមួយ។
ហេតុការណ៍ក្រុមមន្ត្រីពេទ្យបើករថយន្តដេញចាប់រថយន្តច្រឡំ និងបានប្រើអំពើហិង្សា ព្រមទាំងចោទប្រកាន់លើស្ត្រីម្នាក់ជាចោរនេះ កើតឡើងនីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តោយផ្លូវលេខ ២១៧ ម្តុំចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចខណ្ឌដង្កោចុះអន្តរាគមន៍ផងដែរ។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីបសុពេទ្យមួយក្រុមប្រើប្រាស់រថយន្ត ០១គ្រឿង ម៉ាក Mitsubishi ពណ៌ស ពាក់ស្លាកលេខ រដ្ឋ17 2-0537 រថយន្តឡង់គ្រីស័រ ០១គ្រឿង និងរថយន្តលិចស៊ីស RX300 មួយគ្រឿងទៀត បានបើកប្រដេញរថយន្តសាំយ៉ង ០១គ្រឿង ដោយសង្ស័យដឹកបទល្មើសនាំចូលផលសត្វពីប្រទេសវៀតណាម តាមផ្លូវជាតិលេខ២ តាំងពីខេត្តតាកែវ មកដល់រាជធានីភ្នំពេញ ប៉ុន្តែចុងក្រោយរកមិនឃើញមានដឹកបទល្មើសបានប្រើអំពើហិង្សាលេីស្ត្រីម្នាក់ និងចោទប្រកាន់ថា ជា «ចោរ» ថែមទៀតផង។
ក្រោយពេលស្ទាក់ចាប់រថយន្តសាំយ៉ុងឆេកឆេររកមិនឃើញមានបទល្មើសក៏អនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត ប៉ុន្តែដែលមហាជនហួសចិត្តនោះ ការប្រើអំពើហិង្សា និងចោទលើស្ត្រីម្ចាស់រថយន្តសាំងយ៉ុងថាចោរតែម្តង។ ចំពោះក្រុមពេទ្យសត្វទាំងនោះមិនដឹងច្បាស់ជាពេទ្យសត្វក្រសួង ឬពេទ្យសត្វខេត្តឡើយ?
ពាក់ព័ន្ធករណីខាងលើក្រុមការងារងា msj tv មិនអាចស្វែងរកការបកស្រាយបំភ្លឺបន្ថែមពីភាគីទាំងសងខាងបានទេ យើងខ្ញុំរងចាំការបំភ្លឺគ្រប់ពេកវេលាចំពោះគ្រប់ភាគីដែលពាក់ព័ន្ធស្របតាមច្បាប់ស្តីពីរបបសារព័ត៌មានផងដែរ៕