កំពង់ស្ពឺ៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ៤នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តធុនធំមួយគ្រឿង បានដាច់ហ្វ្រាំងខណៈកំពុងឡើងចំណោទយាយម៉ៅពេជ្រនិល ហើយរអិលថយក្រោយទៅប៉ះជាមួយរថយន្តមួយគ្រឿងផ្សេងទៀត បណ្តាលឱ្យធ្លាក់ជ្រោះ កាលពីវេលាម៉ោង១០និង៤០នាទី យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3F-7734 បើកបរដោយឈ្មោះ យ៉ា រតនា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល និងមានអ្នករួមដំណើរចំនួន៣នាក់ បានបើកឡើងចំណោទយាយម៉ៅពេជ្រនិល ចៃដន្យស្រាប់តែដាច់ហ្វ្រាំងក៏រអិលថយក្រោយប៉ះជាមួយរថយន្តធុនធំមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ3F-0268 បណ្តាលឲ្យធ្លាក់ចូលជ្រោះទាំងពីរគ្រឿង រងរបួសធ្ងន់ស្រាល៤នាក់តែម្តង ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍ និងបានហៅរថយន្តសាម៊ុយមកដឹកបញ្ជួនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។ចំណែករថយន្តទាំងពីរគ្រឿងអូសយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។