2024-03-01 11:05
353

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ និងបក្ខពួកត្រូវបានតំណាងអយ្យការបានសម្រេចចោទប្រកាន់ ពីបទ «ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន, ឆ្លងដែន ចូលក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់» ដែលជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ ច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៨ នៃច្បាប់ស្តីពីអន្តោប្រវេសន៍។

នេះនើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដែលក្រុមការងារទទួលបាន នាព្រលប់ថ្ងៃទី២៩ ខែកុម្ភៈនេះ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ នៅវេលាម៉ោង ០១និង៤០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ មន្ត្រីនគរបាលប្រឆាំងបទល្មើស គ្រឿងញៀន អគ្គស្នងការននគរបាលជាតិ បានបង្ក្រាបករណីគ្រឿងញៀន នៅចំណុចមុខ សណ្ឋាគារ កាហ្សា ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងនៅចំណុច ខុនដូរ R&F ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ។

ជាលទ្ធផល សមត្ថកិច្ចបានឃ ច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន ០១នាក់ ដែលបានឆ្លងដែនខុស ច្បាប់ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា និងរកឃើញសារធាតុញៀនប្រភេទ ម្សៅម៉ត់ស (កេតាមីន) ទម្ងន់ ៧១៤, ៥២ក្រាម, ម្សៅចំរុះពណ៌ (MDMA) ទម្ងន់ ៣៦១,៦២ក្រាម, ថ្នាំគ្រាប់ចំរុះពណ៌ (MDMA) ទម្ងន់៨៩, ២៩ក្រាម, សារធាតុរាវ (កេតាមីន) ចំនួន ៩១ដប ទម្ងន់ ៩១០ក្រ ៩១០ក្រាម និងថ្នាំគ្រាប់ពណ៌លឿង (នីមេតា ហ្សេប៉ាម) ទម្ងន់ ៥,៩៨ក្រាម។ 

អ្នកនាំពាក្យអយ្យការបានបញ្ជាក់ថា ក្រោយបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ មកកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។ 

ចំណែកឯបក្ខពួក ដែលពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀននេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបញ្ជូនមកអយ្យការអមសាល យ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់៕