2024-03-01 11:14
420

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ បានបោះឆ្នោតជ្រើសតាំងលោក សុខ ឥសាន្ត និងលោក ហេង ហាលីម សមាជិកព្រឹទ្ធសភា នីតិកាលទី៥។ នេះបើយោងរតាមលទ្ធផលនៃកិច្ចប្រជុំរដ្ឋសភា នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ។

កិច្ចប្រជុំនេះ មានវត្តមានរបស់ សម្តេចមហាបវរធិបតី  ហ៊ុន  ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំ  សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប។

ចំពោះកិច្ចប្រជុំជាវិសាមញ្ញរដ្ឋសភា ជាលទ្ធផល អង្គរដ្ឋសភាបានបោះឆ្នោតជ្រើសតាំង លោក សុខ ឥសាន និង លោក ហេង ហាលីម ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥៕