ភ្នំពេញ៖ ឧក្រឹដ្ឋជនគ្រឿងញៀន ជាជនជាតិចិនម្នាក់ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២៨ឆ្នាំ ពិន័យប្រាក់ ៦០លានរៀល និងទោសបន្ថែម ដោយហាមឃាត់ចំពោះការចូល និងការស្នាក់នៅកម្ពុជា បន្ទាប់ពីបានអនុវត្តទោសចប់ក្នុងពន្ធនាគារពីបទល្មើសដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងជនជាតិខ្មែរម្នាក់ទៀត ត្រូវបានសម្រេចឱ្យរួចខ្លួន ព្រោះគ្មានភស្តុតាងបញ្ជាក់ថា បានចូលរួមប្រព្រឹត្តបទល្មើសដឹកជញ្ជូនគ្រឿងញៀន។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលក្រុមការងារ msj tv ទទួលបាននៅរសៀលថ្ងៃទី០១ ខែមីនានេះ បានឱ្យដឹងថា ករណីសំណុំរឿងព្រហ្មទណ្ឌលេខ ៨១៣០ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មានជនជាប់ចោទឈ្មោះ CHANG WEN CHUNG ហៅខៀវ ភេទប្រុស ជនជាតិចិន និងឈ្មោះ ស៊ុ សុធា ភេទប្រុស ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ ចោទប្រកាន់ពីបទល្មើស៖ «ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តនៅវិថីព្រះអង្គឌួង កែងផ្លូវលេខ ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមប្រឹក្សាជនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះជាបន្តបន្ទាប់លើសំណុំរឿង ព្រហ្មទណ្ឌលេខ ៨១៣០ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជា សាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ១៩៧ «ម» ក្រ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានសម្រេច ផ្តន្ទាទោសលើជនជាប់ចោទដូចខាងក្រោម៖
១- ឈ្មោះ CHANG WEN CHUNG ហៅ ខៀវ ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិចិន ដាក់ពន្ធនាគារកំណត់ ២៨ (ម្ភៃប្រាំបី) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦០លានរៀល ព្រមទាំងប្រកាសទោសបន្ថែម ដោយហាមឃាត់ ចំពោះការចូល និងការស្នាក់នៅលើដែនដី នៃព្រះរាជាណាចក្រកម្ពុជាជាស្ថាពរ បន្ទាប់ពីបានអនុវត្តទោសចប់ក្នុងពន្ធនាគារ ពីបទ៖ «ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន» តាមបញ្ញត្តិមាត្រា ៤០ កថាខណ្ឌ៧ ចំណុច ៤ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៥៣ នៃក្រមព្រហ្មទណ្ឌហ្មទណ្ឌ ប្រព្រឹត្តនៅវិថីព្រះអង្គឌួង កែងផ្លូវលេខ ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
២- ឱ្យរួចខ្លួនលើឈ្មោះ ស៊ី សុធា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ពីបទ៖ «ដឹកជញ្ជូនដោយខុសច្បាប់នូវ សារធាតុញៀន» តាមបញ្ញត្តិមាត្រា ៤០ កថាខណ្ឌ៧ ចំណុច៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រព្រឹត្តនៅវិថីព្រះអង្គឌួង កែងផ្លូវលេខ ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា ក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសឱ្យឈ្មោះ ស៊ុំ សុធា បានរួចខ្លួនពីការចោទប្រកាន់នេះ ដោយពុំមានភស្តុតាងបញ្ជាក់ថា ឈ្មោះនេះបានដឹងក្នុងការដឹកជញ្ជូនគ្រឿងញៀននោះទេ។ ផ្ទុយទៅវិញឈ្មោះ ស៊ុំ សុធា គ្រាន់ជាបុគ្គលឹកអនាម័យផ្ទះសំណាក់ មីងតុង តែប៉ុណ្ណោះ ហើយត្រូវបានឧក្រិដ្ឋជនគ្រឿងញៀនប្រើឈ្មោះ ស៊ុំ សុធា ជាអ្នកដឹកជញ្ជូនគ្រឿងញៀនញៀនយកទៅផ្ញើតាមប្រៃសណីយ៍ ដោយគ្រាន់តែទទួលបានប្រាក់ឈ្នួលប៉ុណ្ណោះ៕