ភ្នំពេញ ៖ យុវជនម្នាក់ខណៈជិះម៉ូតូទៅទិញសាច់មាន់ចៀន លុះពេលត្រឡប់មកវិញចៃ ដន្យស្រាប់តែរអិលដួល ស្របពេលនោះក៏មានរថយន្តមួយគ្រឿងបើកមកដល់ចាប់ហ្វ្រាំងមិនទាន់ក៏កិនបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអធម៌ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នា២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងទួលពង្រក្បែរផ្សារសំបួរមាស ក្នុងភូមិ ម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ រុំ រក្សា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅ ស្រុកមេសាង ខេត្តព្រៃវែង ។ចំនែកអ្នក បើកបររថយន្តបង្កមានឈ្មោះ ឡុច ទិត្យណាន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិ បារាយណ៍ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ប្រភពបន្ថែមថាមុនពេលកើតហេតុគេឃេីញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កុបពីពណ៌ស ពាក់ផ្លាក លេខភ្នំពេញ 1JH-1854 ធ្វើដំណេីរតាមបណ្ដោយផ្លូវបេតុងទួលពង្រក្នុងទិសដៅពីកេីតមកលិច ។ លុះមកដល់កន្លែងកេីតហេតុចៃដន្យស្រាប់តែរអិលដួលលេីថ្នល់ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា ស៊ីណា ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខបាត់ដំបង 2B-4491បើកបរមកពីក្រោយជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅកិនចំពាក់កណ្តាលខ្លួនបណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌តែម្តង ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចបានអូសយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដឹកបញ្ចួនទៅរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ។