2024-03-03 15:33
227

ម៉ែលប៊ន៖ ទិដ្ឋភាពទូទៅនៃការគាំទ្ររបស់បងប្អូនរបស់បងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ បានចូលរួមស្វាគមចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចាន់មុនី ហ៊ុនម៉ាណែតយ៉ាងច្រើនកុះករ ដែលបង្ហាញពីឆន្ទះ និងគាំយ៉ាងកក់ក្តៅបំផុត។ 
   នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងដំណើរអញ្ជើញរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នៅលើទឹកដីទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី គឺដើម្បីចូលរួម «កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី» នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ 
   សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតជាលើកដំបូងទៅកាន់ទឹកដីប្រទេសអូស្ត្រាលីក្នុងនាមជាប្រមុខដឹកនាំបន្តវេនដែលទើបនឹងឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីប្រមាណ៦ខែ ក្រោយការបោះជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ទទួលជ័យជម្នះភ្លូកទឹកភ្លូកដី។ 
   វត្តមានបងប្អូនសហគមន៍ខ្មែររស់អូស្រ្តាលី និងនូវែលហ្សេឡង់យ៉ាងច្រើនកុះករ បានចូលរួមសម្តែងមតិ និងការគាំទ្រយ៉ាងខ្លាំងចំពោះវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរអញ្ជើញចូលរួមកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អូស្ត្រាលី-អាស៊ាន ព្រោះការចូលរួមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ជាតំណាងឱ្យប្រជាពលរដ្ឋខ្មែរ និងដើម្បីនាំប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល ជាពិសេសការកសាងទំនាក់ទំនងល្អកម្ពុជា-អូស្ត្រាលី ដែលជាប្រយោជន៍ផ្សេងៗសម្រាប់ពលរដ្ឋនៃប្រទេសទាំងតែម្តង។ 
  សូមជម្រាបថា នៅរសៀលថ្ងៃះ០៣ ខែមីនានេះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នឹងអញ្ជើញចូលរួមជួបសំណេះសំណាលជាមួយបងប្អូនខ្មែរកំពុងរស់នៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ ដើម្បីបង្ហាញឱ្យឃើញពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែងមិនថាក្នុងប្រទេស និងក្រៅប្រទេសនោះទេ គឺតែងតែគិតគូជាប្រចាំ៕