ភ្នំពេញ: ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអធម៌ ខណៈលោតចុះទៅជួយ សង្គ្រោះក្មេងប្រុសចំនួនពីរនាក់ទៀតដែលលង់ទឹកឲ្យរួចផុតជីវិត ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៤ ស្ថិតនៅចំណុចស្រះទឹកមួយកន្លែងជាប់របងបន្ទាយទាហានប្រឆាំងភេរវកម្ម ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាក្មេងប្រុសរងគ្រោះមានឈ្មោះសួស គឹមហេង ភេទប្រុស អាយុ ១២ ឆ្នាំ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីក្មេងប្រុស ដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថាមុនពេលកើតហេតុក្មេងប្រុសរងគ្រោះរួមទាំងមិត្តភ័ក្តិ ផ្សេងទៀតបាននាំគ្នាមកលេងទឹកស្រះ ខាងលើ ខណៈនោះស្រាប់តែមានក្មេងប្រុសពីរនាក់ បានលង់ទឹកស្រែកឱ្យគេជួយ គ្រានោះក្មេងប្រុសរងគ្រោះក៏បានហក់ចូលទៅក្នុងទឹកចាប់ទាញដៃក្មេងប្រុសទាំងពីរនោះមកឡើងលើគោកបានរួចផុតជីវិត ប៉ុន្តែជាអកុសលក៏បានលង់ស្លាប់ខ្លួនឯងយ៉ាងអាណោចអធម៌តែម្តង ។
បន្ទាប់ពីកើតហេតុក៏មានប្រជាពលរដ្ឋរួមនិងកងកម្លាំងទាហានប្រឆាំងភារវកម្មបាន មកជួយរាវរកភ្លាមៗ និងបានយកសំណាញ់មកបង់ ដោយប្រើរយៈពេល២ម៉ោង ទើបរកសាកសពក្មេងប្រុសរងគ្រោះឃើញ ។ សពក្មេងប្រុសរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។